Chompoo ​Araya​ ប្រកាស​មិន​សម្រាល​កូន​ភ្លោះ​តាម​បែប​ធម្មជាតិ​

  • 2017-06-03 04:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្តែង​ស្រី​ល្បី​ឈ្មោះ​របស់​ប្រទេស​ថៃ ​Chompoo ​Araya ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​មិន​ទទួល​យក​ការ​សម្រាល​កូន​តាម​បែប​ធម្មជាតិ​ឡើយ​ ប៉ុន្តែ​នាង​ត្រៀម​ខ្លួន​សម្រាល​កូន​ភ្លោះ​របស់​នាង​តាម​រយៈ​ការ​វះ​កាត់​វិញ​។

​តារា​ស្រី​វ័យ​ ៣៥ ​ឆ្នាំ​រូប​នេះ​បាន​រៀប​រាប់​ថា​ នាង​ពិត​ជា​មាន​ការ​នឿយ​ហត់​នៅ​ក្នុង​ការ​ងារ​សិល្បៈ​ប្រចាំថ្ងៃ ​ដោយ​សារ​តែ​នាង​មាន​អាការៈ​ចាញ់​ខ្លាំង​ ម្យ៉ាង​ទៀត​វា​ក៏​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ស្លៀក​សម្លៀក​បំពាក់​ផ្សេងៗ​ផង​ដែរ​។ ​មិន​តែ​ប៉ុណ្ណោះ ​Chompoo បាន​កំណត់​ពេល​រួច​ជា​ស្រេច​សម្រាប់​ការ​វះ​កាត់​សម្រាល​កូន ​គឺ​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ​តែ​ម្តង​៕

ប្រភព៖ daranews ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម