វិធី​ងាយៗ​ជួយ​ឲ្យ​សក់​នៅ​តែ​ស្អាត សម្រាប់​ស្រីៗ​ដែល​មមាញឹក​នឹង​ការងារ

  • 2017-06-02 10:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​ជា​ផ្នែក​មួយ​សំខាន់​ព្រោះ​វា​ជួយ​លើក​សម្រស់​ផ្ទៃ​មុខ​ឲ្យ​កាន់​តែ​ស្រស់​ស្អាត ដូច្នេះ​ហើយ ស្រីៗ​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​បន្តិច។ ចំពោះ​អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ថែរក្សា​សក់ មិន​ចោទ​ជា​បញ្ហា​ទេ តែ​បើ​គ្មាន​ពេល​នោះ​វីវរ​ហើយ តើ​ត្រូវ​ដោះ​ស្រាយ​ម៉េច​ទៅ? មិន​បាច់​ព្រួយ​ទេ កញ្ញា​នឹង​ប្រាប់​តិចនិច​ថែរក្សា​សក់​ឲ្យ​នៅ​តែ​ស្អាត ទោះ​បី​រវល់​ក៏​មិន​ថ្វី៖

១. បរិភោគ​​អាហារ​​ដែល​ល្អ​ចំពោះ​សុខភាព

 ការ​បរិភោគ​អាហារ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន វីតាមីន និង​សារធាតុ​រ៉ែ​ជា​រឿង​សំខាន់​ដល់​ការ​លូតលាស់​សក់។ ជ្រើសរើស​យក​អាហារ​​មាន​​វីតាមីន A B C E ខ្ពស់​ ដែល​មាន​នៅ​ក្នុង​សាច់​សត្វ ស៊ុត គ្រាប់​ធញ្ញជាតិ បន្លែ​ផ្លែឈើ គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សក់​ដុះ​លូតលាស់​លឿន តែ​ហាម​ញ៉ាំ​អាហារ​កំប៉ុង​ច្រើន​ពេក។   ៦. ប្រើ​ផលិត​ផល​ជំនួយ​សក់

បន្ថែម​ពី​លើ​ការ​បរិភោគ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ អ្នក​អាច​ប្រើ​ផលិត​ជំនួយ​សក់ ព្រោះ​មិន​ចំណាយ​ពេល​ច្រើន ថែម​ទាំង​ទទួល​បាន​ផល​ខ្ពស់។ ផលិត​ដែល​ជួយ​បណ្តុះ និង​ថែរក្សា​សក់ ទាំង​នោះ​មាន​ដូច​ជា​ថ្នាំគ្រាប់ សេរ៉ូម ឬ​វីតាមីន​ជា​ដើម។ ប៉ុន្តែ​មុន​នឹង​ទិញ ត្រូវ​ជ្រើស​រើស និង​ពិនិត្យ​មើល​ផលិត​ផល​ទាំង​នោះ​ឲ្យ​បាន​ដិត​ដល់ ទី១​មើល​លើ​ម៉ាក​សញ្ញា ទី២​គុណភាព និង​ទី៣​តម្លៃ។   ក្នុង​នោះ​ដែរ​ផលិត​ផល​ថែរក្សា​សក់​ភើហ្វិកឃែរ​ផ្សំ​ឡើង​ប្រេង​គ្រាប់​ធញ្ញជាតិ ​នាំ​ចូល​ដោយ​ក្រុមហ៊ុន តាំង ងួនងួន ត្រេឌីង។ ប្រើ​ផលិត​ផល​ថែរក្សា​សក់​ភើហ្វិកឃែរ មាន​ប្រសិទ្ធភាព​ខ្ពស់ ចំណាយ​ពេល​តិច​ អាច​ថែរក្សា និង​ព្យាបាល​សរសៃ​សក់​ខូច​ឲ្យ​ទន់ ភ្លឺ រលើប​រលោង និង​មាន​ក្លិន​ក្រអូប​ប្រហើរ។

ផលិត​ផល​ថែរក្សា​សក់​ភើហ្វិកឃែរ​មាន​ពីរ​ប្រភេទ គឺ​សេរ៉ូម និង​វីតាមីន​សក់៖

#សេរ៉ូមសក់ភើហ្វិកឃែរ (Perfect Care Hair Serum) ផ្សំ​ឡើង​តាម​រូបមន្ត​ធម្មជាតិ​ចម្រាញ់​ចេញ​ពី​ប្រេង​គ្រាប់​ធញ្ញជាតិ ៣ ប្រភេទ​ដែល​ល្បី​ខ្លាំង​ខាង​ជំនួយ​សរសៃ​សក់៖

  • ប្រេង Argan (Argan Oil)៖ ប្រេង​នេះ​សម្បូរ​វីតាមីន​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​សំណើម។ អាស៊ីត​ខ្លាញ់​ចាំបាច់​នៃ​ប្រេង Argan ជួយ​ឲ្យ​ពង្រឹង​ប្រូតេអ៊ីន​សរសៃ​សក់​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ រលាស់​ជាង​មុន។

  • ប្រេងផ្លែប៊ើរ (Avocado Oil)៖ ប្រេង​ផ្លែប៊ើរ មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែក និង​សក់ ហើយ​ថែម​ទាំង​អាច​ជំរុញ​ដល់​ការ​លូត​លាស់​របស់​សរសៃ​​សក់​ថែម​ទៀត​ផង។ ផ្លែប៊ើរ​មាន​ប្រូតេអ៊ីន​ចាំបាច់ និង​ខ្លាញ់​មិន​រលាយ​មាន​ស្ដេរ៉ូលីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដូចជា វីតាមីន A, D, E ព្រម​ទាំង​លីស៊ីទីន និង​ប៉ូតាស្យូម។

  • ប្រេង​សណ្ដែក Macadamia (Macadamia Oil)៖ សារធាតុ​ដែល​ចម្រាញ់​ចេញ​ពី​សណ្ដែក Macadamia គឺ​ជា​ប្រភេទ​អាហារ​បំប៉ន​ផ្សំ​ពី​រុក្ខជាតិ។ សណ្ដែក Macadamia មាន​វីតាមីន B ខ្ពស់ វីតាមីន B1, B6 និង​ប៉ូតាស្យូម ដែល​ផ្ដើម​សំណើម​ល្អ​បំផុត​សម្រាប់​សរសៃ​សក់។   #វីតាមីន​សក់​ភើហ្វិកឃែរ​ប្រភេទ​គ្រាប់ មាន​កំប៉ុង និង​បន្ទះ មាន ៣ ពណ៌

  • ពណ៌​មាស៖ សម្រាប់​សក់​ទូទៅ វា​ជួយ​ថែរក្សា​សរសៃ​សក់​គ្រប់​ប្រភេទ​ឲ្យ​លូតលាស់​បាន​​ល្អ និង​ទន់​រលោង​បែប​ធម្មជាតិ។

  • ពណ៌​ស្វាយ៖ សម្រាប់​អ្នក​ចូល​ចិត្ត​ប្ដូរ​ពណ៌​សក់​​ញឹក​ញាប់ វា​ជួយ​ឲ្យ​សក់​មាន​សភាព​ភ្លឺ​រលោង។

  • ពណ៌​ផ្កាឈូក៖ សម្រាប់​អ្នក​និយម​កៀប​សក់ វា​មាន​ប្រសិទ្ធភាព ថែរក្សា ព្យាបាល និង​ចិញ្ចឹម​កោសិកា​សក់​ខូច​ឲ្យ​រស់​ឡើង​វិញ។   របៀបប្រើ៖

  • លាង​សម្អាត​សក់​ឲ្យ​ស្អាត រួច​ជូត​ឲ្យ​ស្ងួត​ល្មម ឬ​នៅ​សើម​តិចៗ

  • ចាក់​សេរ៉ូម​សក់​ភើហ្វិកឃែរ​ម៉ា​ល្មម​លើ​បាត​ដៃ រួច​លាប​លើ​សក់​ឲ្យ​សព្វ   សេរ៉ូម​សក់​ភើហ្វិក​ឃែរ អាច​រក​ទិញ​បាន​នៅ​គ្រប់​ផ្សារ​ទំនើប និង​ផ្សារ​ធម្មតា។     

អត្ថបទ៖ ដេត ធន្នី