តោះ! រៀន​ធ្វើ​មុខ​ម្ហូប​បួស​ងាយៗ​បែប​អ៊ីតាលី ញ៉ាំ​ឲ្យ​ប្លែក​មាត់​ម្តង (វីដេអូ)

  • 2017-06-06 04:20:03
  • ចំនួនមតិ

ចន្លោះមិនឃើញ

ធ្វើ​ម្ហូប​រាល់​ថ្ងៃ​ស្រ្តី​មេផ្ទះ​ច្បាស់​ជា​ពិបាក​រក​នឹក​មុខ​ម្ហូប​ឲ្យប្លែក​ ហើយ​ថែម​ងាយ​ធ្វើ​ទៀត​មែន​ទេ? អីចឹង​ហើយ​បាន​ជា​ថ្ងៃនេះ កញ្ញា​នឹង​បង្ហាញ​មុខ​ម្ហូប​ថ្មី ធានា​ថា​ប្លែក ព្រោះ​មិន​មែន​មុខ​ម្ហូប​ខ្មែរ នោះ​គឺ​អាហារ​បួស​អ៊ីតាលី Bruschetta។

ត្បិត​វា​ជា​អាហារ​បួស មួយ​មុខ​នេះ​អាច​ធ្វើ​ជា​អាហារ​ពេលព្រឹក ពេល​ថ្ងៃ ល្ងាច ឬ​ក៏​អាហារ​សម្រន់​ក៏​បាន ហើយ​វា​ក៏​មិន​ត្រូវ​ការ​គ្រឿង​ផ្សំ​សាំញ៉ាំ​នោះ​ដែរ ជួនកាល​គ្រឿង​ផ្សំ ទាំង​នោះ​មាន​នៅ​ក្នុង​ទូរទឹកកក​ស្រាប់។ តោះ!​ កុំ​បង្អង់​អី មក​មើល​គ្រឿង​ផ្សំ និង​របៀប​ធ្វើ​ទាំងអស់​គ្នា៖

  គ្រឿងផ្សំ៖

  • ប៉េងប៉ោះទុំ ៥ផ្លែ
  • Basil
  • ខ្ទឹមក្រហម ៥មើម
  • នំប៉័ង ១ដើម
  • ប្រេងអូលីវ
  • គ្រាប់អូលីវតូចៗ
  • អំបិល
  • ម្រេចម៉ដ្ឋ
  • ក្រូចឆ្មារ

  របៀបធ្វើ៖

  • ហាន់ប៉េងប៉ោះជាចំណិចល្អិតតូចៗ ឆ្កឹះយកគ្រាប់ចេញ
  • ហាន់ស្លឹក Basil ឲ្យល្អិត
  • ចិតខ្ទឹមក្រហមឲ្យល្អិតតូចៗ

  • កាត់នំប៉័ងជាចំណិត រួចអាំងឲ្យស្រួយ

បន្ទាប់មកច្របល់​បញ្ចូល​គ្នារ​វាង​ប៉េងប៉ោះ ស្លឹក Basil ខ្ទឹម​ក្រហម រួចដាក់ប្រេង​អូលីវ គ្រាប់​អូលីវ អំបិល ម្រេច មួយមុខបន្តិចៗ រួចច្របាច់ក្រូចឆ្មារដាក់បន្តិច ហើយ​​ភ្លក់​រសជាតិ​ឲ្យ​ល្មម បន្ទាប់​មកដួស​គ្រឿង​ផ្សំ​ដែល​ផ្សំ​រួច​ដាក់​ពី​លើ​នំប៉័ង​ជា​ការ​ស្រេច។

ដើ​ម្បីបានដឹងកាន់តែច្បាស់ពីវិធីធ្វើ Bruschetta តោះ! មើលវីដេអូខាងក្រោមនេះ៖


អត្ថបទ៖ ដេត ធន្នី