គ្រាន់​តែ​តប​សារ​យឺត​សោះ​ម៉េច​បាន​មនុស្ស​ស្រី​ឆាប់​អន់​ចិត្តម្ល៉េះ?

  • 2017-05-26 06:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​អាច​នឹង​គិត​ថា ​ត្រឹម​តែ​ការ​សរសេរ​និង​តប​សារ​ដែល​លោត​លើ​អេក្រង់​ទូរស័ព្ទ​វា​ជា​រឿង​សាមញ្ញ ​។ ​ប៉ុន្តែ​សម្រាប់​មនុស្ស​ស្រី​វិញ ​គេ​មិន​បាន​ចាត់​ទុក​ជា​រឿង​សាមញ្ញ​ទេ ​ជា​ពិសេស​នៅ​ពេល​លេង​សារ​ជាមួយ​មិត្ត​ប្រុស ​ហើយ​វា​រឹត​តែ​មិន​ធម្មតា​ទៀត​ប្រសិន​បើ​មិត្ត​ប្រុស​តប​សារ​មក​វិញ​យឺត​ពេល​ធ្វើ​ឱ្យ​គេ​រង់ចាំ​យូរ ​។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​ខ្លះ​ៗ​ដែល​មនុស្ស​ស្រី​ចេះ​តែ​អន់​ចិត្ត ​នៅ​ពេល​ដែល​មិត្ត​ប្រុស​ឆ្លើយ​តប​សារ​យឺត​ពេល​៖

១​. គិត​ថា​គេ​មិន​ខ្វល់​ពី​នាង​៖ ​នាង​អាច​គិត​ថា​ប្រហែល​ជា​មិត្ត​ប្រុស​ចំណាយ​ពេល​និយាយ​ជាមួយ​អ្នក​ផ្សេង ​ហើយ​មិន​ទុក​នាង​សំខាន់​ក្នុង​កែវ​ភ្នែក ​។

២​. មិន​តប​សារ​ហើយ​បែរ​ជា​ផុស​រូប​៖ ​នាង​កាន់​តែ​អន់​ចិត្ត​បើ​សិន​ជា​មិត្ត​ប្រុស​មិន​តប​សារ ​ហើយ​បែរ​ជា​ទៅ​ផុស​រូប​នៅ​លើ​បណ្តាញ​សង្គម​វិញ ​។

៣​. គិត​ថា​ខ្លួន​ឯង​ត្រឹម​ជា​មនុស្ស​កំដរ​៖ ​នាង​គិត​ថា​ខ្លួន​ឯង​ត្រឹម​ជា​មនុស្ស​កំដរ ​ពេល​ដែល​មិត្ត​ប្រុស​ត្រូវ​ការ បើ​អផ្សុក​ក៏​តប​បើ​មិន​ចង់​តប​ក៏​ទុក​នាង​ចោល ​។

៤​. ធ្វើ​ឱ្យ​នាង​អស់​ទំនុក​ចិត្ត​៖ ​នាង​គិត​ថា​បើ​គ្រាន់​តែ​រឿង​តប​សារ​ប៉ុណ្ណឹងក៏​ធ្វើ​ឱ្យ​នាង​ទុក​ចិត្ត​មិន​បាន​ផង ​ចុះ​ទម្រាំ​ដល់​រឿង​ផ្សេង​ទៀតតើ​ឱ្យ​នាង​ទុក​ចិត្ត​យ៉ាង​ម៉េច​កើត​ទៅ​?

៥​. គិត​ថា​ទង្វើខ្លួន​ឯង​គ្មាន​តម្លៃ​៖ ​នាង​គិត​ថា​ការ​យក​ចិត្ត​ទុក​ដាក់ ​ព្រម​ទាំង​ការ​បារម្ភ​គ្រប់​យ៉ាង​វា​ជា​រឿង​គ្មាន​តម្លៃ ​ព្រោះ​មិត្ត​ប្រុស​មិន​បាន​ខ្វល់​ខ្វាយ​ពី​នាង​ឡើយ ៕

ចុចអាន៖

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម