​ប្រយ័ត្ន​ឲ្យ​មែន​ទែន! ពេល​​មាន​​ផ្ទៃពោះ ស្រ្តី​ជា​ម្តាយ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​កើត​​ជំងឺ​​ទាំង​នេះ​​ឲ្យ​សោះ​

  • 2017-05-25 07:34:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​រឿង​ពិបាក​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដោយសារ​តែ​មាន​ការបង្ក​រោគ​ខ្លះ​អាច​ប៉ះពាល់​ដល់​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​។ អ្វី​ដែល​ជា​បញ្ហា​នោះ​​ គឺការបង្ក​រោគ​ទាំងនេះ​អាច​នឹង​ផ្តល់​ផលវិបាក​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ ហើយ​ប៉ះពាល់​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​ថែម​ទៀត​។

​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ពិតជា​ងាយ​នឹង​ឆ្លង​ជំងឺ​ណាស់ នេះ​ដោយសារ​តែ​ភាព​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ការពារ​មនុស្ស​ពីរ​នាក់​ក្នុង​ពេល​តែមួយ​។ នៅពេល​ឆ្លង​ជំងឺ​ វា​អាច​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា​ រលូត​កូន កូន​កើត​មិន​គ្រប់​ខែ កូន​ស្លាប់​ក្នុង​ផ្ទៃ កូន​កើត​មក​ខ្វះ​អវៈយវៈ និង​ម្តាយ​ស្លាប់​ជា​ដើម​។ ​ ដូច្នេះ​ខាងក្រោម​គឺជា​ការបង្ក​រោគ​មួយចំនួន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​មាន​ភាព​ប្រុងប្រយ័ត្ន និង​ព្យាយាម​កុំឲ្យ​កើត​ជំងឺ​នេះ​៖

•​    ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B, C

•​    ​ជំងឺ​កាមរោគ​

•​    ​ជំងឺ​អុត​ស្វាយ​

•​    ​ជំងឺប៉េស​​ប្រដាប់​ភេទ​

•​    ​កញ្ជ្រឹល ឬ​ស្អូច​

•​ ​​ ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​

•​    ​ជំងឺ​បង្កឡើង​ដោយ​បាក់តេរី Group B Streptococcus

ការប្រុងប្រយ័ត្ន និង​ការព្យាបាល​

  • ​ធ្វើយ៉ាងណា​អាច​កើត​ជំងឺ​មួយ​ចំនួន​ឲ្យ​ហើយ​មុនពេល​មាន​ផ្ទៃពោះ​ ដូចជាកញ្ជ្រិល ស្អូច អុតស្វាយ ​តាមដាន​រោគសញ្ញា និង​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​
  • ​ចៀសវាង​ការ​រួមភេទ​ជាមួយ​ដៃគូមាន​ជំងឺ​
  • ​ចូរ​ប្រាកដថា គ្រូពេទ្យ​មិនបាន​ប្រើប្រាស់​ឧបករណ៍ និង​សឺ​រ៉ាង​ដែល​ធ្លាប់​ប្រើ​ជា​មួយ​អ្នកជំងឺ​ពីមុនៗ​ឡើយ​
  • ​ចំពោះ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ក្នុង​ពេល​មាន​ផ្ទៃពោះ ត្រូវតែ​មាន​ការណែនាំ​ឲ្យ​ច្បាស់​ពី​គ្រូពេទ្យ​ជំនាញ និង​ជ្រើសរើស​ថ្នាំ​ណា​ដែល​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ ​- បើសិនជា​កំពុងតែ​មាន​ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ចូរ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន តែ​បើ​សិន​ជា​អាការ​របស់​វា​កើត​ឡើង​ជាប់​ច្រើន​ជាង​ពីរ​ថ្ងៃ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​៕

​ប្រភព​៖ curejoy

អត្ថបទៈ Health.com.kh

អត្ថបទពេញនិយម