នារី​ឆ្លាត​នឹង​មិន​ប៉ះពាល់​ដល់​ចំណុច​ខ្សោយ​ទាំង​៤​នេះ​របស់​បុរស​នោះ​ទេ

  • 2017-05-24 07:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​បើ​ទោះ​បី​ជា​មាំមួន​ដល់​ថ្នាក់​ណា​ក៏​ដោយ ក៏​រមែង​មាន​ចំណុច​ខ្សោយ​នោះ​ដែរ។ ដូច​នេះ​ហើយ បើ​សិន​ជា​យើង​ជា​មនុស្ស​វាងវៃ យើង​នឹង​មិន​ធ្វើ​អ្វី​ឲ្យ​គេ​អន់​ចិត្ត​ដោយ​សារ​ចំណុច​ខ្សោយ​ទាំង​នេះ​ទេ។

១. លុយ​កាក់

កុំ​បង្ហាញ​អាកប្បកិរិយា​មើល​ងាយ​ចំពោះ​ចំណូល​របស់​មិត្ត​ប្រុស​​ឲ្យ​សោះ។ ប្រៀបធៀប​ប្រាក់​ខែ​របស់​គេ នឹង​អ្នក​គឺ​ជារឿង​មួយ​ដែល​គួរ​តែ​ជៀសវាង។ មនុស្ស​ប្រុស​ស្អប់​ជាង​គេ គឺ​ការ​ប្រៀបធៀប ជាពិសេស​គឺ​អំពី​រឿង​លុយ​កាក់។ សម្រាប់​អ្នក​មាន​អត្ត​ចរិត​ស្លូត​បូត​មិន​អី​ទេ តែ​ចំពោះ​បុរស​ដែល​មាន​អំនួត​ខ្ពស់ នេះ​គឺ​ជា​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន។

២. ប្រវត្តិ​ស្នេហា

មនុស្ស​ប្រុស​មិន​ដូច​នឹង​មនុស្ស​ស្រី​នោះ​ទេ នៅ​ពេល​គេ​ប្រាប់​ថា​គេ​ភ្លេច​ហើយ គឺ​មាន​ន័យ​ថា​គេ​ពិត​ជា​ភ្លេច​មែន​ហើយ។ ដូច​នេះ​រឿង​អតីត​កាល​កុំ​ជីក​កកាយ ធ្វើ​ទុក្ខ​បុក​ម្នេញ​គេ​ឲ្យ​សោះ។ មនុស្ស​ស្អប់​បំផុត សង្សារ​ខ្លួន​យក​រឿង​ប្រវត្តិ​ស្នេហា​មក​សាក​ចិត្ត​គេ ថា​តើ​នៅ​មាន​នឹកនា​អ្នក​ចាស់​ឬ​អត់។ ដូច​នេះ អ្នក​គួរ​តែ​ផ្ដោត​អារម្មណ៍​លើ​បច្ចុប្បន្ន កុំ​ខ្វល់​ពី​អតីត​របស់​គេ។

រូបតំណាង

**៣. ភាព​ជឿ​ជាក់**

ភាព​ជឿ​ជាក់​គឺ​ជា​ឫស​គល់​នៃ​រាល់​បញ្ហា។ បើ​សិន​ជា​ភាព​ជឿជាក់​របស់​អ្នក​ចំពោះសង្សារ​គ្មាន​ទេ នេះ​ចាត់​ទុក​ថា​ចំណង​ស្នេហ៍​របស់​អ្នក​បរាជ័យ​៩០ភាគរយ​ទៅ​ហើយ។ កុំ​សង្ស័យ​ចំពោះ​សម្ដី ក៏​ដូច​ជា​សកម្មភាព​របស់​គេ។ ព្រោះ​នៅ​ពេល​ភាព​សង្ស័យ​របស់​អ្នក​ដើរ​ហួស​កំណត់ គេ​ក៏​រត់​ចោល​អ្នក​ដែរ។

៤. សម្ពាធ​បែក​គ្នា

រឿង​បែក​គ្នា មិន​មែន​ជា​រឿង​លេង​សើច​នោះ​ទេ ជា​ពិសេស​គឺ​សម្រាប់​មនុស្ស​ដែល​ស្រលាញ់​អ្នក។ គេ​មិន​ពេញ​ចិត្ត​នៅ​ពេល ពាក្យ​បែក​ត្រូវ​និយាយ​ចេញ​មក​ដោយ​គ្មាន​តម្លៃ​នោះ​ទេ។ បើ​ទោះ​បី​ជា​ដឹង​ថា ដោយ​សារ​ស្រលាញ់​ទើប​អ្នក​ចង់​គម្រាម​គេ តែ​អ្នក​គួរ​រក​ដំណោះ​ស្រាយ​ផ្សេង ព្រោះ​ថ្ងៃ​ណា​មួយ​គេ​អាច​នឹង​ចង់​បែក​ពី​អ្នក​ពិត​មែន៕

ចុចអាន៖

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម