ស្រី​ៗ​​មិន​ធ្លាប់​សាក ៦ វិធីនេះ​ឡើយ តែ​មាន​ប្រសិទ្ធភាពជួយឲ្យ​អារម្មណ៍​ល្អ​ឡើង​វិញ ក្រោយ​បែកបាក់​ស្នេហា

  • 2017-05-24 04:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ​ក្រោយ​បែកបាក់​ស្នេហា ស្រី​ៗ​អាច​សាក​វិធី​ដ៏​មាន​ប្រសិទ្ធភាព​នេះ​បាន។ ៦ យ៉ាង​ខាងក្រោម​នេះ​អាច​ជួយ​បាន ហើយ​នារី​ៗ​ខ្លះ​មិន​ដែល​សាកល្បង៖

១.ទៅ​ម៉ាស្សា៖ វិធី​ម៉ាស្សា និង​ស្ប៉ា​អាច​ជួយ​បំបាត់​ភាព​នឿយហត់ និង​ជួយ​អាច​ធ្វើឲ្យ​អារម្មណ៍​យើង​បាន​ស្រឡះ​ល្អ។

រូបតំណាង

**២.ដើរ​ហាត់​ប្រាណ**៖ សម្រួល​អារម្មណ៍​ដោយ​ការ​ដើរ​ហាត់​ប្រាណ​ដើម្បី​បញ្ចេញ​ញើស ឬ​ជាតិ​ពុល​ក្នុង​ខ្លួន​ទើប​ខួរ​ក្បាល​បាន​ស្រស់​ថ្លា។

៣.ចូលរួម​សកម្មភាព​សង្គម៖ ពេល​បាន​ចេញ​ទៅ​ក្រៅ​ជួយ​មនុស្ស​ម្នា​ផ្សេង​ៗ ធ្វើឲ្យ​យើង​លេង​ផ្តោត​ចិត្ត​លើ​គេ និង​ងាក​មក​ចាប់អារម្មណ៍​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពី​យើង​វិញ។

៤.ចាប់ផ្ដើម​ធ្វើការ៖ ដើម្បី​ព្យាបាល​បេះដូង​ដែល​ប្រេះស្រាំ គួរ​យក​ការងារ​មក​ធ្វើ​វិញ​ទើប​ល្អ។ ពេល​រវល់​នឹង​ការងារ នោះ​យើង​បំភ្លេច​គេ​បាន​ដោយ​ឯង​ៗ។

៥.ធ្វើ​រឿង​ដែល​ពី​មុន​គេ​ហាម​ធ្វើ៖ ការ​ពី​មុន​ព្រោះ​ត្រូវ​សង្សារ​ហាមឃាត់​ទើប​មិន​បាន​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ដូចនេះ​ដើម្បី​បំភ្លេច​គេ​គួរតែ​ទៅ​ធ្វើ​រឿង​ណា​ដែល​ពី​មុន​គេ​ហាមប្រាម​មិន​ឲ្យ​យើង​ធ្វើ។

៦.សេពគប់​មិត្តភ័ក្ដិ​ថ្មី៖ មិត្តភ័ក្ដិ​ចាស់​គឺ​ប្រាកដជា​ស្គាល់​អតីត​មិត្ត​ប្រុស​យើង​មិន​ខាន ដូចនេះ​ដើម្បី​ជៀសវាង​ការ​សួរនាំ​រំលឹក​ពី​គេ យើង​គួរ​សេពគប់​មិត្តភ័ក្ដិ​ថ្មី ទើប​គេ​មិន​ដឹង​រឿង​យើង៕

រូបតំណាង

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម