Mario Maurer តារា​ប្រុស​ដែល​ជោគជ័យ​ទាំង​អាជីព​ទាំង​​ក្នុង​ដួង​ចិត្ត​ស្រីៗ

  • 2017-05-24 03:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យុវវ័យ​បច្ចុប្បន្ន​ជា​ពិសេស​ស្រី​ៗ​ ​នរណា​​មិន​ស្គាល់​តារា​សម្ដែង​ល្បី​របស់​​ថៃ​ Mario Maurer នោះ? បើ​តាម​ព័ត៌មាន​ថ្មី​ៗ​នេះ ​​Mario​​​ ​កំពុង​តែ​ត្រៀម​ចេញ​រឿង​ភាគ​មួយ​ទៀតក្នុង​​ឆ្នាំ​នេះ​ដែលមាន​ចំណង​ជើង​ថា​ Buang Ban Ja Thorn ​​ហើយ​គេ​​​​រំពឹង​ថា​និង​ទទួល​ការ​គាំទ្រ​ច្រើន​មិន​ខាន។ ​​

ប្រុស​ស្អាត​កាត់​បី​សាសន៍​ (ថៃ​ ចិន​ និង​អាឡឺម៉ង់)​ Mario Maurer កើត​នៅ​ថ្ងៃ ​៤ ​ធ្នូ​ ឆ្នាំ ១៩៩០។ ​​គេ​មាន​ឈ្មោះ​ជា​ភាសា​ថៃ​ថា​ Nutthawuth Maurer។ មូល​ហេតុ​ដែល​​មាន​ឈ្មោះ​ពីរ​បែប​នេះ​គឺ​ដោយ​សារ​​កាល​នៅ​តូច​ពេល​ចុះឈ្មោះ​ចូលរៀន​ ខាង​សាលា​មិន​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស។ ទោះ​បី​ជា​តារា​រូប​នេះ​កាត់​ចិន​ និង​អាឡឺម៉ង់​ពាក់​កណ្ដាល​ក៏​ដោយ គេ​មិន​ចេះ​និយាយ​ភាសា​អាឡឺម៉ង់​នោះ​ទេ​ ហើយ​អាច​យល់​ភាសា​ចិន​ខ្លះ​ៗ​ប៉ុណ្ណោះ។​ ​​

Mario​ ទើប​តែ​បញ្ចប់​អនុបណ្ឌិត​ផ្នែក​ Political Communication ​​នៅ​ខែ​មករា​ឆ្នាំ ២០១៧​ ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។​ រូប​គេ​ធ្លាប់​និយាយ​ថា​វា​មាន​ការ​លំបាក​មែន​ទែន​ក្នុង​ការ​រៀន​ផង​ និង​ធ្វើ​ការងារ​ដ៏​មមាញឹក​ផង​​ដោយត្រូវ​​​រៀនបាន​​តែ​ចុង​សប្ដាហ៍​ប៉ុណ្ណោះ។​ ទោះ​យ៉ាង​ណា​ រូប​គេ​នៅ​តែ​អាច​ធ្វើ​បាន​ ហើយ​បន្ទាប់​ពី​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​នេះ​ ​គេ​នឹង​ប្រឹង​ប្រែង​រៀន​ភាសា​ចិន​ឲ្យ​ស្ទាត់​ជំនាញ​ដើម្បី​បន្ត​អភិវឌ្ឍន៍​អាជីព​ជា​តារា​សម្ដែង​ក្នុង​ប្រទេស​ចិន។​

បើ​និយាយ​ពី​រឿង​ស្នេហា​វិញ​ Mario Maurer ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​តារា​សម្ដែង​ស្រី​ថៃ​ឈ្មោះ​ Gubgib Sumontip រយៈ​ពេល​ដល់​ទៅ​៩​ឆ្នាំ​ តែ​ត្រូវ​បែក​បាក់​គ្នា​ក្នុង​ខែ​ មករា​ ឆ្នាំ​ ២០១៣។​ ក្រោយ​មក​ក៏​មាន​ព័ត៌មាន​ថា​រូប​គេ​បាន​ចាប់​ផ្ដើម​ទំនាក់​ទំនង​ជាមួយ​តារា​សម្ដែង​និង​ជា​អ្នក​រាំ​ JunJi Junjira។​

តារា​សម្ដែង​និង​​រាំ JunJi Junjira

Mario Maurer ចាប់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ឆ្នាំ ២០០៧​ ដោយ​បាន​ចូល​សម្ដែង​រឿង​មួយ​​មាន​ចំណង​ជើង​ថា ​The Love of Siam ដែល​និយាយ​ពី​បុរស​ស្រឡាញ់​បុរស​​ ហើយ​វា​បាន​​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង។​ បន្ទាប់​មក​គេ​ក៏​សម្ដែង​រឿង​ដ៏​ល្បី​​មួយ​ចំនួន​​ទៀត​​ដូច​ជា​ Crazy Little Thing Called Love និង​ ​Pee Mak ជា​ដើម។ គឺ​រឿង​ទាំង​នេះ​ហើយ​ដែល​ជួយ​ឲ្យ​គេ​ល្បីល្បាញ​​មិន​ត្រឹម​តែ​ក្នុង​ប្រទេស​​ទេ​ តែ​ក៏​មាន​​អ្នក​គាំ​ទ្រ​យ៉ាង​ច្រើន​នៅ​​ក្រៅ​ប្រទេស​​ផង​ដែរ។​ ដោយ​សារ​រូបរាង​ដ៏​សង្ហារ​ និង​ទេពកោសល្យ​ដ៏​ពូកែ​​ Mario Maurer ​បាន​ឈ្នះ​ពាន​ជា​ច្រើន​​​ជា​បន្ត​បន្ទាប់​រាប់​តាំង​ពី​ពាន​​តារា​សម្ដែង​ល្អ​ ឬ​តារា​សម្ដែង​ស្រស់​សង្ហារ​ជា​ដើម។ តារា​រូប​នេះ​នឹង​បន្ត​អង្រួន​ដួង​ចិត្ត​យុវវ័យ​តាមរយៈ​ទេពកោសល្យ​ដ៏​ពូកែ​របស់​គេ​​រយៈ​ពេល​យូរ​ទៅ​មុខ​ទៀត​មិន​ខាន៕

អាន៖ តោះ​មក​ដឹង​ជីវ​ប្រវត្តិ​ខ្លះ​ៗ​របស់​តារា​ស្រី​ថៃ ​Kimberley

អាន៖ ក្រោយ​រៀបការ​ជិត​កន្លះ​ឆ្នាំ ពេលនេះ Kim Tae Hee មាន​ផ្ទៃពោះ​ហើយ

អាន៖ លេង​សើច​ម៉េច​បាន​ អ្នក​លក់​ស្អាត​ពេក​ អតិថិជន​មក​ទិញ​ដើម្បី​បាន​ថត​ជាមួយ

ប្រភព៖ herinterest ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម