ក្រោយ​ពេល​មក​រដូវ​ស្ត្រី​គួរ​តែ​លាង​សម្អាត​ទ្វារ​មាស​ដោយ​របៀប​ណា​?

  • 2017-05-23 08:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​គ្រប់​រូប​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​ការ​ថែ​រក្សា​អនាម័យ​ផ្នែក​អវយវៈ​ភេទ​របស់​ខ្លួន​ ជា​ពិសេស​ក្នុង​អំឡុង​ពេល​មក​រដូវ​និង​ក្រោយ​មក​រដូវ ​។ ខាង​ក្រោម​នេះ​ជា​វិធី​ត្រឹម​ត្រូវ​ក្នុង​ការ​លាង​សម្អាត​ទ្វារ​មាស ​ដែល​ស្ត្រី​គួរ​តែ​អនុវត្ត​ក្រោយ​ពេល​មក​រដូវ​៖

១​. ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ៖ ​យក​កន្សែង​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហ​ រួច​ជូត​ថ្នម​ៗ​ពី​ផ្នែក​ខាង​មុខ​ដល់​ក្រោយ​ រួម​ទាំង​បរិវេណ​ប្រដាប់​ភេទ​ផង​ដែរ ​។ ​កន្សែង​ដែល​ជូត​រួច​ត្រូវ​យក​ទៅ​បោក ​និង​ហាល​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ ​។

២​. ជៀស​វាង​ទឹក​អនាម័យ​៖ ​អ្នក​គួរ​តែ​ជៀស​វាង​ការ​ប្រើ​ប្រាស់​សាប៊ូ​ ឬ​ទឹក​អនាម័យ​ ព្រោះ​វា​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ប្រតិកម្ម ​ឬ​មាន​សភាព​ស្ងួត​ខ្លាំង ​។

៣​. ទឹក​ក្តៅ​និង​អំបិល​៖ ​ប្រសិន​បើ​អ្នក​ជួប​បញ្ហា​រមាស់ ​អាច​លាយទឹក​ក្តៅ​ឧណ្ហៗជាមួយ​អំបិល​ រួច​ប្រើ​កន្សែង​ស្អាត​មក​សម្អាត​ថ្នម​ៗត្រង់កន្លែងរមាស់ ៕

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម