ផ្ទុះ​រឿង ចៀវៃ​បង្ខំ Wallace Huo ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​តែ​មិន​បាន​សម្រេច

  • 2017-05-23 06:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​បណ្ដាញ​ព័ត៌មាន 163 មុន​នេះ​បន្តិច​ប្លុកករ​ល្បី​ឈ្មោះ Song Tao Tak ទើប​តែ​ធ្វើ​ឲ្យ​ចង្កោម​សិល្បៈ​ចិន​ចលាចល​នៅ​ពេល​លោក​ទម្លាយ​ថា តារា​សម្ដែង Ruby Lin និង Wallace Huo ការ​ពិត​មិន​ទាន់​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់​នោះ​ឡើយ បើ​ទោះ​បី​ជា​​រៀប​អាពាហ៍ពិពាហ៍​ដល់​ទៅ​២​ដង។

តាម​សម្ដី​ប្លុកករ​ខាង​លើ តារា​ជួរ​មុខ​ទាំង​២​នេះ មិន​ទាន់​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នោះ​ឡើយ ដោយ​គ្រាន់​តែ​រៀប​មង្គលការ​តែ​ប៉ុណ្ណោះ។ Song Tao Tak ថែម​ទាំង​ហ៊ានប្រកាស​ក្ដែង​ៗ​ថា ខ្លួន​នឹង​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​ទាំង​ស្រុង​បើ​សិន​ជា​និយាយ​កុហក។

តាម​នោះ​ដែរ ប្លុកករ​បាន​ឲ្យ​ដឹង​ថា ការ​ពិត​តួ​រឿង "ព្រះនាង​យេយេ" បាន​យក​រឿង​ខ្លួន​មាន​ផ្ទៃ​ពោះ​ដើម្បី​បង្ខំ​ឲ្យ Wallace Huo ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ តែ​តួ​ប្រុស​នេះ​បាន​ត្រឹម​តែ​រៀបការ​ប៉ុណ្ណោះ មិន​អាច​ចុះ​ហត្ថលេខា​បាន។ នេះ​គឺ​ជា​មង្គល​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​បាំង​ភ្នែក​ញាតិ​ប៉ុណ្ណោះ។ បច្ចុប្បន្ន ព័ត៌មាន​នេះ​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​សិល្បករ​ទាំង​២​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម