មើល​ឲ្យ​ដឹង​ តាម​ពិត​គាត់​គ្រាន់​តែ​ចង់​ធ្វើ​ជា​មិត្ត​យើង​ប៉ុណ្ណោះ

  • 2017-05-23 04:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​ស្រឡាញ់​ យើង​ខំ​ធ្វើ​ល្អ​នឹង​មាន​អារម្មណ៍​ល្អ​ៗ​ទៅ​គាត់​ហើយ​គិត​ខុស​ថា​គាត់ក៏​​មាន​អារម្មណ៍​ដូច​យើង​ទាំង​តាម​ពិត​​មិន​មែន​សោះ។ ស្រីៗ​! អ្នក​ប្រាកដជា​​មិន​ចង់​ជួប​ស្ថានភាព​បែប​នេះ​ទេ​មែន​ទេ? បើ​អញ្ចឹង​ អ្នក​ត្រូវ​រៀន​សង្កេត​​​កុំ​ឲ្យ​​ខក​ចិត្ត​ពេល​ក្រោយ។​ ​​

១. មិន​លេង​សារ​ជាមួយ​យើង​ច្រើន​ទេ៖ គ្រប់​បុរស​ បើ​គេ​មាន​ចិត្ត​មក​លើ​យើង​ គេ​នឹង​ផ្ញើ​សារ​មក​​មិន​លស់​ថ្ងៃ​​ទេ​ ហើយ​តែង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​បារម្ភ​ជា​និច្ច។​ ​

២. ​យើង​ជា​អ្នក​បបួល​មុន​ជានិច្ច៖ ពេល​ចង់​ដើរ​លេង​ទៅ​នេះ​ទៅ​នោះ​ មាន​តែ​យើង​ទេ​ដែល​តែង​សួរ​គេ​ទំនេរ​ពេល​ណា​ ឬ​ថ្ងៃ​ណា​ជាដើម។​

៣. គាត់​​ឲ្យ​អត្ថិភាព​លើ​ការងារ​មុន៖ បើ​គាត់​រវល់​ គាត់​នឹង​ធ្វើ​ការងារ​នោះ​ឲ្យ​ហើយ​ទើប​មាន​ពេល​មក​ជួប​យើង​​។

៤. គេ​និយាយ​ពី​មនុស្ស​ដែល​គេ​ចូលចិត្ត​៖ បើ​គេ​ស្រឡាញ់​យើង​មែន​ គេ​នឹង​មិន​និយាយ​រឿង​អស់​នេះ​ទេ។ មនុស្ស​ប្រុស​ចែក​រំលែក​រឿង​បែប​នេះ​តែ​ជាមួយ​​មិត្តភ័ក្តិ​ប៉ុណ្ណោះ។​

៥. ​ប្រាប់​ថា​យើង​ជា​មិត្ត​ល្អ​របស់​គាត់៖​ ចំណុច​នេះ​គឺ​ច្បាស់​ជាង​គេ​បំផុត​ហើយ។​ បើ​មនុស្ស​មាន​ចិត្ត​លើ​គ្នា​ គេ​នឹង​ជៀស​វាង​មិន​និយាយ​​ត្រឹម​ចង់​ធ្វើ​ជា​​មិត្ត​​ល្អ​​អី​បែប​នេះ​ទេ៕ ​​

អាន៖ ស្រលាញ់​នរ​ណា​ម្នាក់​ខ្លាំង​ពេក កុំ​ឲ្យ​គេ​ដឹង ប្រយ័ត្ន​គេ​...

អាន៖ មាន​​សញ្ញា​​ទាំង​​៤​​នេះ បញ្ជាក់​ថា​គេ​​លែង​​ស្រលាញ់​​យើង​ហើយ

អាន៖ សញ្ញា​បញ្ជាក់​ថា​អ្នក​អស់​ក្ដី​ស្រឡាញ់​ចំពោះ​គាត់​ហើយ

ប្រភព៖ Youqueen ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម