មិន​ធម្មតា​! ប៉ូលីស​ស្រី​រូប​នេះ​ដណ្តើម​បាន​ពាន​បវរកញ្ញា​ឯក

  • 2017-05-21 07:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មហា​ជន​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ខណៈ​ដែល​ប៉ូលីស​ស្រី​ក្នុង​វ័យ ​២៩ ឆ្នាំ​ម្នាក់​នេះ​បាន​ក្លាយ​ជា​បវរ​កញ្ញា​ឯក​ប្រចាំ​រដ្ឋ ​Texas ​។

នាង ​Shannon ​Dresser ​បាន​ឈ្នះ​ពាន​រង្វាន់​ជា​បវរ​កញ្ញា​ឯក​ប្រចាំ​រដ្ឋ ​Texas ​កាល​ពី​សប្តាហ៍​មុន ​ទាំង​ដែល​នាង​កំពុង​មាន​តួ​នាទី​ជា​ប៉ូលីស​ស្រី​ដ៏​ឆ្នើម​ម្នាក់​ ។ ​Shannon ត្រូវ​បាន​មិត្ត​រួម​អាជីព​កោត​សរសើរ​គ្រប់​ៗ​គ្នា​ថា ​នាង​ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត​ទោះ​បី​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឯក​សណ្ឋាន​ប៉ូលិស​ក៏​ដោយ ​។

ទោះ​ជា​យ៉ាង​ណា​ក្តី ​បវរ​កញ្ញា​ឯក​រូប​នេះ​ពុំ​ទាន់​អាច​សម្រេច​ចិត្ត​ច្បាស់​នៅ​ឡើយ​ទេ​ថា​ នឹង​ជ្រើស​រើស​យក​អាជីព​មួយ​ណា​បន្ត​ទៀត​នា​ពេល​អនាគត ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម