សកម្មភាព​ងាយ​ៗ​ដែល​ស្ត្រី​អាច​ធ្វើ​បាន​ពេល​ធុញថប់​ខ្លាំង

  • 2017-05-20 06:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ធុញ​ថប់​ក្នុង​អារម្មណ៍​មិន​មែន​ជា​រឿង​ល្អ​ទេ​​ព្រោះ​បើ​បណ្ដោយ​វា​ឲ្យ​កើត​ឡើង​ជា​ប្រចាំ​​​​សុខភាព​យើង​នឹង​ត្រូវ​បំផ្លាញ​មិន​ខាន​។ បើ​ស្មុគស្មាញ​ហើយ​មិន​ដឹង​ដោះ​ស្រាយ​យ៉ាង​ណា​ អ្នក​អាច​សាក​តាម​វិធី​ងាយ​ៗ​ខាង​ក្រោម​នេះ​បាន៖

១. ស្ដាប់​បទ​សប្បាយ​ៗ​ ឬ​បទ​ដែល​យើង​ចូលចិត្ត​។​

២. ដើរ​លំហែ​តាម​មាត់​ទន្លេ​ សួន​ច្បារ​ ឬ​តាម​ទី​សាធារណៈ​ផ្សេង​ៗ។

៣. សរសេរ​រឿង​ពិបាក​ចិត្ត​ទាំង​ប៉ុន្មាន​ដាក់​ក្នុង​សៀវភៅឲ្យ​អស់។​

៤. ទៅ​បាត់​ប្រាណ​ ឬ ហាត់​យូហ្គា។​

៥. ញ៉ាំ​តែ​បៃតង​មួយ​កែវ។​

៦. មើល​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។

៧. គេង​ទ្រាំ​ក្នុង​អាង​ទឹក។​

៨. ញ៉ាំ​បង្អែម​ ឬ​នំ​អ្វី​ផ្សេង​ដែល​យើង​ចូលចិត្ត​។

៩. ផាត់​ពណ៌​សៀវភៅ​រូបភាព។​

១០. ទៅ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ។

១១. ឈប់​លេង​បណ្ដាញ​សង្គម​មួយ​រយៈ។​ ​

១២. លេង​ជាមួយ​សត្វ​ចិញ្ចឹម​ដែល​យើង​ចូលចិត្ត​។​

១៣. រៀន​ដក​ដង្ហើម​ឲ្យ​វែង​ៗ។​

ទាំងនេះ​​ហើយ​ជា​សកម្មភាព​ងាយ​​ៗ​ដើម្បី​ជួយ​អារម្មណ៍​យើង​ឲ្យ​ស្រស់ស្រាយ​វិញ​បាន​។ កុំ​ភ្លេច​ថា​អ្នក​ត្រូវ​ចេះ​រំសាយ​អារម្មណ៍​ដើម្បី​ឲ្យ​ជីវិត​រស់​នៅ​សប្បាយ​ៗ៕

អាន៖ សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​អ្នក​មាន​ជំងឺ​ផ្លូវចិត្ត​ដោយ​មិន​ដឹង​ខ្លួន

អាន៖ ស្រី​ៗ​គួរ​ប្រយ័ត្ន!​ នេះ​ជា​សញ្ញា​ព្រមាន​ពី​ការ​ខ្វះ​ជាតិ​ទឹក

ប្រភព៖ fustany ប្រែ​សម្រួល៖ Chhai Yarith