ទម្លាប់ប្រចាំថ្ងៃ៦យ៉ាង ធ្វើឲ្យសក់ខូចដោយមិនដឹងខ្លួន
- 2017-05-26 03:29:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ប្រចាំថ្ងៃ៦យ៉ាង ធ្វើឲ្យសក់ខូចដោយមិនដឹងខ្លួន
សក់ខូចបែកចុងគឺជាកង្វល់របស់ស្រីៗគ្រប់រូប ទៅណាមកណាច្បាស់ជាមិនមានភាពជឿជាក់ឡើយ ម្លោះហើយការថែរក្សាសក់គឺសំខាន់ណាស់។ សក់ខូចបណ្តាលមកពីមូលហេតុច្រើនយ៉ាង ក្នុងនោះ មានទម្លាប់ប្រចាំថ្ងៃមួយចំនួនក៏អាចបណ្តាលឲ្យសក់ខូចដែរ ដូច្នេះហើយបើអ្នកមានកំហុសទាំងនេះអ្នកគួរតែចៀសវាង ហើយកែប្រែវាឡើងវិញដើម្បីកុំឲ្យសក់ខូចទាន់៖
១. ជ្រើសរើសសាប៊ូ ឬផលិតថែរក្សាសក់ខុស៖ សាប៊ូ និងផលិតផលថែរក្សាសក់គឺជារឿងចម្បង បើអ្នកជ្រើសរើសខុស នោះសក់នឹងខូច ដូច្នេះហើយអ្នកត្រូវចេះជ្រើសរើសផលិតផលណា ដែលសមស្របនឹងសរសៃសក់។
២. កក់សក់ញឹកញាប់ពេក និងកម្រកក់សក់៖ ការសម្អាតសក់ញឹកញាប់ពេក ឬតិចដងពេក មិនបានផ្ដល់ផលល្អឲ្យសក់នោះទេ ផ្ទុយទៅវិញវារឹតតែបំផ្លាញសក់ថែមទៀត ដូច្នេះហើយអ្នកត្រូវកក់សក់ក្នុងកម្រិតដ៏សមល្មមដែលសក់ត្រូវការ។
៣. សម្អាតសក់ដោយប្រើទឹកក្ដៅ៖ មនុស្សជាច្រើនតែងតែប្រើទឹកក្ដៅឧណ្ហៗដើម្បីសម្អាតសក់ វាជាកំហុសមួយដែលអ្នកត្រូវតែកែប្រែ ព្រោះទឹកក្ដៅអាចធ្វើឲ្យសក់ងាប់ និងអស់ជាតិប្រេង។
៤. កៀប និងផ្លាស់ប្តូរពណ៌សក់ញឹកញាប់៖ គួរតែដឹងហើយថាការប្តូរពណ៌សក់ញឹកញាប់ ឬប្រើម៉ាស៊ីនកៀបសក់ មូរសក់វាបំផ្លាញសក់របស់អ្នក ដែលធ្វើឲ្យសក់ស្ងួត គ្មានសំណើម ដូច្នេះបើអាច កុំ ឧស្សាហ៍ប្តូរពណ៌សក់ ឬកៀបសក់ពេក។
៥. សិតសក់ញឹកញាប់ និង ខ្លាំងៗពេក៖ សិតសក់ច្រើនហួសអាចធ្វើឲ្យសក់របស់អ្នកផុយស្រួយ ដូច្នេះ អ្នកមិនគួរសិតសក់របស់អ្នកភ្លាមៗបន្ទាប់ពីការសម្អាតនោះទេ។ រង់ចាំឲ្យសក់ស្ងួត ចៀសវាងសិតវានឹងម្រាមដៃ ហើយកុំសិតខ្លាំងៗ និងត្រូវប្រើក្រាស់សិតសក់ណាដែលមានធ្មេញល្មម។
៦.ចងសក់តឹងពេក ឬគេងទាំងចងសក់៖ ធ្វើបែបនេះមិនត្រឹមតែរារាំងដល់ការលូតលាស់របស់សក់ ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យសក់ខូចដោយមិនដឹងខ្លួន។
សក់សំខាន់ណាស់ ដូច្នេះហើយអ្នកគួរតែយកចិត្តទុកដាក់ថែរក្សាវាឲ្យបានល្អ។ មិនបាច់បារម្ភច្រើនពេកទេ សក់ខូចអាចកែខៃបានដោយវិធីធម្មជាតិ និងប្រើផលិតផលជំនួយសក់ និងព្យាបាលសក់ខូចដែលមានគុណភាព។ សេរ៉ូម និងវីតាមីនសក់ភើហ្វិកឃែរ គឺជាផលិតផលថែរក្សាសក់ មានប្រសិទ្ធភាពការពារនិងព្យាបាលសក់ស្ងួត បែកចុង ឲ្យប្រែមកមានសំណើម ទន់ ភ្លឺរលោង និងមានក្លិនក្រអូបប្រហើរ។
សេរ៉ូមភើហ្វិចឃែរ ចម្រាញ់ចេញពីប្រេងគ្រាប់ធញ្ញជាតិ៣ប្រភេទ មាន ប្រេង Argan ប្រេងផ្លែប៊ើរ និងប្រេងសណ្ដែក។ ចំណែកវីតាមីនសក់ភើហ្វិកឃែរ ជាប្រភេទគ្រាប់ មានកំប៉ុង និងបន្ទះ មាន៣ពណ៌ គឺពណ៌ស្វាយ ផ្កាឈូក និងពណ៌មាស។ ផលិតផលទាំងពីរនេះ អាចរកទិញបាននៅគ្រប់ផ្សារទំនើប និងផ្សារធម្មតា។
របៀបប្រើ៖