រៀន​ធ្វើ​បង្អែម​ “បាយដំណើប​ខ្ទិះ​ទុរេន” ងាយ​ហើយ​ឆ្ងាញ់!

  • 2017-05-14 00:15:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ដល់​រដូវកាល​ទុរេន ទៅ​ណា​ក៏​ឃើញ​ទុរេន សូម្បី​តែ​នៅ​ក្នុង Facebook ក៏​ឃើញ​តែ​គេ​ Share រូប​ទុរេនដែរ អីចឹង​ទេ​ថ្ងៃ​នេះ​យើង​មក​រៀន​ធ្វើ​បង្អែម​ទុរេនទៀត​តែ​ម្ដង​ ដែលជា​​បង្អែម​​​មួយមុខ​​ដែលងាយធ្វើ​​ ហើយ​ក៏​​​មាន​​ឱជារស​ឆ្ងាញ់ពិសាណាស់​ដែរ​​នោះ​គឺ បាយ​ដំណើប​ខ្ទិះទុរេន។

  គ្រឿង​ផ្សំ៖

-       ទុរេន ៣ខាំ

-       ខ្ទិះ​ដូង ៥០០ក្រាម

-       ស្ករស ២៥ក្រាម

-       ស្ករត្នោត ២៥ក្រាម

-       អំបិល ១/៤ស្លាបព្រា

-       បាយ​ដំណើប

  វិធី​ធ្វើ៖

រម្ងាស់​ខ្ទិះ​ដូង ដាក់​ស្ករស ស្កត្នោត អំបិល និង​សាច់​ទុរេន កូរ​ឲ្យ​ល្មម​ចូល​គ្នា រួច​ហើយ​នឹង​អាច​យក​ទទួលទាន​ជាមួយ​បាយដំណើប​​បាន​យ៉ាង​ឆ្ងាញ់​ពិសា។ មើល​វីដេអូ​នេះ​មួយ​ភ្លែត ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់៖

កុំភ្លេចសាក​ធ្វើ​ទាំងអស់​គ្នា​ណា!    


អត្ថបទ៖ វ៉ាន់ថន