ថ្ងៃ​បុណ្យម្ដាយ មាន​ត្រៀមធ្វើ​អ្វី​ឲ្យ​​គាត់​រំភើប​​ហើយឬ​​នៅ​?

  • 2017-05-10 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​មាន​គម្រោង​អ្វី​ដើម្បី​ Surprise ​ម្ដាយ​របស់​អ្នក​​នៅ​ថ្ងៃ​បុណ្យ​ម្ដាយ​ហើយ​ឬ​នៅ​? បើ​មិន​ទាន់​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​​ទេ​ អ្នក​អាច​ធ្វើ​រឿង​ខាង​ក្រោម​នេះ​បាន​ ធានា​ថា​គាត់​នឹង​រំភើប​មិន​ខាន៖

១. បង្កើត​អាល់ប៊ុម​រូប​ថត​, ធ្វើ​ Slideshow, ឬ​ធ្វើ​វីដេអូ​ក៏​បាន៖ ធានា​ថា​គាត់​នឹង​រំភើប​ខ្លាំង​មិន​ខាន​ពេល​បាន​ឃើញ​រូប​ចាស់​ៗ​ជា​ច្រើន​ដែល​ពោរពេញ​ដោយ​អនុស្សាវរីយ៍​រាប់​មិន​អស់។​

២. ចម្អិន​អាហារ​ពេល​ល្ងាច​សម្រាប់​គាត់៖ យើង​ញ៉ាំ​ម្ហូប​គាត់​ចម្អីន​តាំង​ពី​តូច​មក​ហើយ​ ហេតុ​អ្វី​មិន​សាក​បញ្ចេញ​ថ្វី​ដៃ​ឲ្យ​គាត់​ភ្លក់​ម្ដង​វិញ? ឆ្ងាញ់​មិន​ឆ្ងាញ់​ត្រូវ​ព្យាយាម​ណា៎។

៣. ទៅ​ញ៉ាំ​អាហារ​ Picnic ជាមួយ​គ្នា៖ ការ​ត្រៀម​អាហារ​ទៅ​ញ៉ាំ​ខាង​ក្រៅ​បែប​នេះ​ក៏​ជា​អ្វី​ដែល​គាត់​​​ចូលចិត្ត​ដែរ។​ យើង​អាច​​ធ្វើ​ម្ហូប​ដែល​គាត់​ចូលចិត្ត​ហើយ​​ជ្រើសរើស​កន្លែង​ពិសេស​ណា​មួយ​សម្រាប់​ជួប​ជុំ​គ្រួសារ​យើង។​

៤. ជូន​គាត់​ទៅ​កន្លែង​ដែល​កាត់​ចូលចិត្ត៖ ដើរ​ផ្សារ​ ឬ​ក៏​​ញ៉ាំ​អាហារ​នៅ​ហាង​? មើល​ថា​គាត់​ពេញ​ចិត្ត​អ្វី​ ហើយ​​ជូន​គាត់​ទៅ​កន្លែង​នោះ​​ឲ្យ​គាត់​ពេញ​ចិត្ត​ម្ដង។​

៥. នាំ​គាត់​ទៅ​កន្លែង​ Spa៖ មិន​មែន​ជា​គំនិត​ចម្លែក​ទេ​ណា៎។​ សាក​គិត​មើល​ថា​គាត់​ប្រឹងប្រែង​ធ្វើ​ការ​​ប្រាកដ​​ជា​នឿយហត់​ណាស់​ហើយ​។​ បើ​បាន​នាំ​គាត់​ទៅ Spa ​ធ្វើ​សរសៃ​ ឬ​ម៉ាស្សា​នោះ​ គាត់​ប្រាកដ​ជា​ស្រួល​ខ្លួន​ ហើយ​ពេញ​ចិត្ត​​ខ្លាំង​មិន​ខាន៕​​​​​​​​​​​

ប្រភព៖ askmen ប្រែ​សម្រួល៖ Chhai Yarith