Song Hye Kyo ឡើង​ទម្ងន់​គួរ​ឲ្យ​កត់​សម្គាល់​តែ​នៅ​តែ​ស្អាត

  • 2017-05-05 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ថ្ងៃ​ទី​៤​ខែ​ឧសភា​កន្លង​ទៅ​នេះ តារា​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Song Hye Kyo បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​ហុងកុង។ មាន​វត្តមាន​នៅ​ទី​នេះ កំពូល​តារា​ស្រី​មើល​ទៅ​ឡើង​ទម្ងន់​​ខ្លាំង ធ្វើ​ឲ្យ​នាង​មើល​ទៅ​ទ្រលុកទ្រលន់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ បណ្ដាញ​ព័ត៌មាន​នានា​ក៏​បាន​លើក​ឡើង​ថា រ៉ូប​ពណ៌​លឿង​ដែល​តួ​រឿង "Descendants of the Sun” ស្លៀក​នោះ ក៏​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ទាប​ជាង​ធម្មតា។ ដោយ​សារ​តែ​គ្មាន​សកម្មភាព​ច្រើន​ក្រោយ​ពេល​ថត​រឿង​ចប់ ទើប​ស្រី​ស្អាត​ត្រកូល Song មាន​សាច់​ជាង​មុន។ យ៉ាងណាមិញ ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​សរសើរ​ថា ទោះ​ជា​យ៉ាងណាក៏ដោយ ក៏​តារា​អាយុ ៣៥​ឆ្នាំ​នៅ​តែ​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម