វិធី​ងាយៗ​បំបាត់​​​អាល្លែកហ្ស៊ីច្រមុះ ដោយ​មិន​បាច់​ប្រើ​ថ្នាំ

  • 2017-05-03 06:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ដែល​ងាយ​មាន​ប្រតិកម្ម (អាឡែស៊ី) នៅ​ពេល​ដែល​ស្រូប​យក​អាលែហ្សែន​ចូល​វា​នឹង​បណ្តាល​ឲ្យ​​អាឡែស៊ី។ ប្រភព​ចម្បង​នៃ​អាឡែស៊ី​បង្ក​ឡើង​ដោយ​លម្អង​ផ្កា លម្អង​ពី​ដើម​ឈើ និង​ស្មៅ ដែល​បាន​រីក​រាល​ដាល​តាម​រយៈ​ខ្យល់។

​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​នៃ​ប្រតិកម្ម​អាឡែស៊ី​ទាំង​នេះ​នឹង​បណ្តាល​ឱ្យ​ហៀរ​ទឹក​ភ្នែក រមាស់​បំពង់​ក និង​រលាក។ ក្នុង​ករណី​ខ្លះ​ប្រតិកម្ម​ទាំង​នេះ​អាច​ប្រែ​ទៅ​ជា​ការ​រលាក​ច្រមុះ​ដោយ​អាឡែស៊ី ធ្វើឲ្យ​យើង​កណ្តាស់​ពេញ​មួយ​ថ្ងៃ។

ការ​រលាក​ច្រមុះ​ដោយ​អាឡែស៊ី​បណ្តាល​ឲ្យ​រលាក​ស្រទាប់​ច្រមុះ​ដែល​បង្កើន​​ប្រតិកម្ម​ចំពោះ​ការ​ដក​ដង្ហើម​ចូល។ ​មនុស្ស​ភាគ​ច្រើន​ដែល​មាន​អាឡែហ្ស៊ី​រលាក​ច្រមុះ​ងាយ​នឹង​ទទួល​រង​អាឡែស៊ី​លើ​ភ្នាស​របស់​ភ្នែក​ដែល​បង្ក​ឲ្យ​រលាក ( Allergy conjunctivitis )។ វា​ក៏​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​មួយ​ចំនួន​កើត​ឡើង​ដូច​ជា ឈឺ​ក ក្អក​ស្ងួត ឈឺ​ក្បាល អស់​កម្លាំង ល្អិត​ល្ហៃ និង​ឡើង​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក។ លើស​ពី​នេះ​ទៀត អាឡែស៊ី​រលាក​ច្រមុះ​អាច​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត​កាន់​តែ​អាក្រក់។

ដូច្នេះ ក្រៅ​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​អាឡែស៊ី តើ​មាន​វិធី​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បំបាត់​ការ​អាឡែស៊ី​រលាកច្រមុះឲ្យ​មាន​ប្រសិទ្ធិ​ភាព?

វិធី​ដែល​ល្អបំ​ផុត គឺ​ប្រើ​ប្រេង​ខ្យល់​ដែល​មាន​ច្រើន​មុខ​ដោយ​មាន​ផ្ទុក​សារ​ធាតុ camphor menthol cloves និង​ប្រេង Eucalyptus។ ខាង​ក្រោម​នេះ គឺ​ជា​វិធី​បន្ធូ​បន្ថយ​អាការ​អាឡែស៊ី​ច្រមុះ បាន​យ៉ាង​ឆាប់​រហ័ស៖

  • កំដៅ​ទឹក​ឲ្យក្តៅ ហើយ​ចាក់​ចូល​ក្នុង​ចាន​គោម

  • លាប​ប្រេង​ខ្យល់​នៅ​ក្រោម​រន្ធ​ច្រមុះ​សង​ខាង​

  • គ្រប​កន្សែង​នៅ​លើ​ក្បាល

  • បិទ​ភ្នែក ហើយ​ឱន​មុខ​របស់​អ្នក​ទៅ​ចាន​ទឹក​ក្តៅ​នោះ

  • ស្រូប​យក​ចំហាយ​ទឹក​ក្តៅ​នៅ​ក្នុង​ចាន រហូត​ដល់​ផ្លូវ​ដង្ហើម​របស់​អ្នក​លែង​តឹង

បើ​មាន​អាឡែ​ស៊ី​ច្រមុះ កុំ​ភ្លេច​សាក​ល្បង​ព្យាបាល​ដោយ​វិធី​ខាង​លើ​នេះ​ណា ធានា​ថា​ឆាប់​ជា ហើយ​អ្នក​នឹង​មា​នភាព​ស្រស់​ថ្លា​ដោយ​មិន​មាន​ការ​រំខាន​ពី​ប្រតិកម្ម​អាលែហ្សី​ពេញ​មួយ​ថ្ងៃ។

ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្តី Healthwise Digest ពី DKSH៕

 

អត្ថបទ៖ DKSH

អត្ថបទពេញនិយម