បើ​បុរស​ញ៉ែ​អ្នក​ដោយ​វិធី​ទាំង​នេះ កុំ​ឆោត​ទៅ​ចាញ់​បោក​ឲ្យ​សោះ

  • 2017-04-24 02:39:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វិធី​ញ៉ែ​ស្រី​របស់​បុរស​ទាំង​អស់​ក្រោម​នេះ បើ​សិន​ជា​ស្រី​ៗ​ប៉ះ​ហើយ ត្រូវ​តែ​ប្រើ​ក្បាច់​ម៉ែ​ចែក​ឲ្យ រត់​ចេញ​ឲ្យ​ឆ្ងាយ បើ​សិន​ជា​មិន​ចង់​ខក​ខ្លួន​ទៅ​ពេល​ក្រោយ។

ទន់​ខ្សោយ

នៅ​ពេល​ប្រុស​ៗ​មាន​ចិត្ត​លើ​អ្នក ហើយ​គេ​បង្ហាញ​ឲ្យ​ឃើញ​ថា​គេ​ជា​មនុស្ស​ទន់​ខ្សោយ​នោះ មាន​ន័យ​ថា​គេ​មិន​អាច​រស់​ខ្វះ​អ្នក​បាន។ យ៉ាងណាក៏ដោយ ក្នុង​រយៈ​ពេល​យូរ​អង្វែង អ្នក​នឹង​ដឹង​ថា បុរស​ប្រភេទ​នេះ​មិន​អាច​ធ្វើ​ជា​ខ្នង​បង្អែក​ដ៏​រឹងមាំ​រាល់​ពេល​ដែល​អ្នក​មាន​បញ្ហា​ត្រូវ​ប្រឈម​មុខ​នោះ​​ឡើយ។

ពូកែ​លើក​តម្កើង សរសើរ​អ្នក​មិន​ដាច់​ពី​មាត់

នៅ​ពេល​ដែល​បុរស​ដែល​មាន​សម្ដី​ផ្អែម​ដូច​ទឹក​ឃ្មុំ ភាគ​ច្រើន​ជា​មនុស្ស​មាន​ចិត្ត​រេ​ដូច​ចុង​ស្រល់។ គេ​អាច​សរសើរ​អ្នក​ដោយ​វា​មិន​មែន​ជា​ការពិត។ គេ​លើក​អ្នក​ឡើង​បាន គេ​ក៏​អាច​លើក​ស្រី​ៗ​ដទៃ​ទៀត​បាន​ដែរ។

រូបតំណាង

**ចង់​បាន​ខ្លួន​ប្រាណ**

ចំពោះ​បុរស​ដែល​នៅ​ក្នុង​អំឡុង​ស្វែង​យល់​ចិត្ត​គ្នា តែ​ចង់​បាន​តែ​ខ្លួន​ប្រាណ​អ្នក ស្ទាប​អង្អែល​អ្នក មាន​ន័យ​ថា គេ​ចង់​បាន​អ្នក​គ្រាន់​តែ​ដើម្បី​បំពេញ​ចំណង់​តណ្ហា​តែ​ប៉ុណ្ណោះ។ មិន​បាន​គិត​រឿង​វែង​ឆ្ងាយ​ជា​មួយ​យើង​នោះ​ឡើយ

រូបតំណាង

អួតអាង

បើ​សិន​ជា​បុរស​ម្នាក់​នោះ មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​អួត​ប្រាប់​អ្នក​អំពី​អ្វី​ដែល​គេ​មាន​នោះ អ្នក​ត្រូវ​គិត​ឡើង​វិញ​ចំពោះ​ចំណង​ស្នេហ៍​មួយ​នេះ។ មនុស្ស​ប្រុស​ដែល​មាន​អ្វី​ពិត​ប្រាកដ​នោះ គេ​មិន​ដែល​និយាយ​តែ​សម្តី​នោះ​ឡើយ គេ​នឹង​បញ្ជាក់​វា​ដោយ​សកម្មភាព។

ហិង្សា

បើ​សិន​ជា​បុរស​នោះ​ប្រើ​សម្តីគំរាម​អ្នក​ឲ្យ​ស្រឡាញ់​គេ​ដូច​ជា៖ "អូន​ឯង​សាក​អត់​ស្រឡាញ់​បង​មើល៍ នឹង​មាន​អី​កើត​ឡើង?” អ្នក​ត្រូវ​ដាក់​មេផាយ​ឲ្យ​ហើយ​ទៅ។ ព្រោះ​ក្រោយ​ពេល​រៀបការ​នឹង​គ្នា​រួច អ្នក​អាច​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​របស់​លោក​ប្ដី​នេះ​ក៏​ថា​បាន​៕

ប្រែ​សម្រួល៖ Caramel