ធ្វើ​ម៉េចដើម្បី​លើក​ទឹកចិត្ត​ខ្លួនឯង ឲ្យ​ចាប់ផ្តើម​ស្នេហា​ជាមួយ​អ្នក​ថ្មីបាន?

  • 2017-04-23 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ពិតជា​ឆាប់​ខ្លាចរអា​នឹង​មាន​ស្នេហា បន្ទាប់​ពី​ធ្លាប់​ខូច​ចិត្ត​ម្ដង​មក តែ​នោះ​មិនមែន​ជា​វិធី​ល្អ​ឡើយ។ ការ​ចាប់ផ្ដើម​មាន​ស្នេហា​ជាថ្មី​ទើប​មិន​​ធ្វើឲ្យ​ខ្លួន​រីងរៃ ដនេះ កញ្ញា សូម​លើក​ពី​វិធី​លើក​ទឹកចិត្ត​ខ្លួនឯង ឲ្យ​មាន​ស្នេហា​ជា​ថ្មី៖

១.ស្វែងរក​មនុស្ស​​ដែល​មាន​គំនិត​ដូចគ្នា

រក​មនុស្ស​មក​ពិភាក្សា ហើយ​មាន​គំនិត​ដូចគ្នា​ដែល​ចង់​ឲ្យ​យើង​មាន​ស្នេហា​ថ្មី​ដែរ ទើប​យើង​ដាច់​ចិត្ត​ទៅ​រក​អ្នក​ថ្មី​បាន។

២.ពេល​ដែល​ខ្លួនឯង​មាន​អារម្មណ៍

ពេល​ដែល​ខ្លួនឯង​មាន​អារម្មណ៍​ថា គ្មាន​ស្រមោល​អ្នក​ចាស់​ក្នុង​បេះដូង នោះ​ជា​ពេល​ដែល​សក្ដិសម​ឲឲ្យ​យើង​ស្វែងរកក​ស្នេហា​ថ្មី​ឲ្យ​ចូល​មក​ក្នុង​ជីវិត​ហើយ។

រូបតំណាង

**៣.ផ្ដល់​ឱកាស​ឲ្យ​ខ្លួនឯង​ចូល​ក្នុង​សង្គម​ទំនើប**

យើង​គួរ​បណ្ដោយ​ខ្លួន​ចូល​ទៅ​ត្រាចចរណ៍​ក្នុង​ជីវិត​ទំនើប​នា​ពេល​រាត្រី​ដូចជា​ចូល​ហាង​ទំនើប ឬ​កន្លែង​កម្សាន្ត​ដែល​មាន​មនុស្ស​អ៊ូអរ ដើម្បី​ឲ្យ​ស្គាល់​ពី​ពិភព​ខាងក្រៅ​ច្បាស់លាស់។

៤.ស្វែង​រក​ការ​លើក​ទឹកចិត្ត​ពី​គ្រួសារ

ពេល​ដែល​យើង​មាន​ការ​គាំទ្រ​ពី​សំណាក់​ក្រុម​គ្រួសារ នោះ​ជា​ឱកាស​ល្អ​យើង​គួរ​តែ​ស្វែងរក​បុរស​ថ្មី​ដែល​ប្រសើរ​ជាង​អ្នក​មុន៕

រូបតំណាង

ប្រភព៖ Womanitely ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម