ពេល​មាន​ស្នេហា​ស្រី​ៗ រំពឹង​រឿង ៦ យ៉ាង​នេះ តែ​ពេល​ខ្លះ​បែរជា​មិន​សមបំណង

  • 2017-04-23 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ដែល​មនុស្ស​ស្រី​រំពឹង​នោះ មិន​មែន​ជា​ការ​ដែល​ធ្ងន់ធ្ងរ​អ្វី​ទេ តែ​នៅតែ​មិន​សម​បំណង ព្រោះ​មនុស្ស​ពីរ​នាក់ចិត្ត​ក៏​ពីរ ហើយ​មិន​ប្រាកដ​ថាគូ​សង្សារ​ គិត​ដូច​យើង​ទេ។ រឿង ៦ យ៉ាង​នេះ​ស្រី​ៗ​តែង​រំពឹង តែ​ពេល​ខ្លះ​មិន​សមបំណង​ឡើយ៖

១.សេរីភាព

ទោះ​ជា​មាន​សង្សារហើយ​ក៏​ដោយ តែ​ស្រី​ៗ​នៅតែ​ចង់​មាន​សេរីភាព​ដើរហើរ​គ្រប់​កន្លែង​បាន ដោយ​មិន​ខ្វល់​ពី​នរណា។ តែ​ការ​រំពឹង​ទុក​នេះ មិន​អាច​សម​បំណង​ឡើយ ព្រោះ​បើ​យើង​នៅតែ​ធ្វើ​បែប​នឹង​ទំនាក់ទំនង​ស្នេហា នឹង​ជួប​ការ​ប្រះឆា។

រូបតំណាង

**២.ការ​គាំទ្រ**

ក្នុង​នាម​ជា​សង្សារ​មនុស្ស​ស្រី​ពិតជា​ចង់ឲ្យ​ដៃគូ​គាំទ្រ គ្រប់​បែប​យ៉ាង​ទោះ​ពេល​ខ្លះ​ធ្វើ​ខុស​ក៏​ដោយ។ តែ​អ្វី​ដែល​ទទួល​បាន​គឺ​មាន​តែ​ការ​បន្ទោស ឬ​ខឹង​ពី​សំណាក់​បុរស​ទៅ​វិញ។

៣.កោតសរសើរ

មនុស្ស​ស្រី​ជាច្រើន​ហើយ​តែង​ត្រូវ​សង្សារ​បង្អាប់​វិញ​ថា "គ្រាន់តែ​ប៉ុណ្ណឹង​សោះ​អួត​នោះ​អួត” ជា​សម្ដី​បំបាក់​ទឹកចិត្ត និង​ធ្វើឲ្យ​យើង​អន់​ចិត្ត បើ​ទោះ​នោះ​ជា​សមិទ្ធិផល​តូចតាច​ក៏​ដោយ តែ​ជា​ស្នាដៃ​ដែល​យើង​ខិតខំប្រឹង​ធ្វើ​វា​ឡើង។

៤.ក្តី​ស្រលាញ់

អ្នក​ខ្លះ​ទោះ​ជា​មាន​ឈ្មោះ​សង្សារ​នឹង​គ្នា​ក៏​ដោយ តែ​មិន​បាន​ទទួល​ការ​ស្រលាញ់​យល់​ចិត្ត​ឲ្យ​សម​នឹង​ឋានៈ​នោះឡើយ។

៥.ភាព​ស្មោះត្រង់

នេះ​ជា​ចំណុច​ដែល​យើង​ខក​ចិត្ត​បំផុត។ មនុស្ស​ស្រី​សង្ឃឹម​ថា​ពេល​មាន​សង្សារ មិត្ត​ប្រុស​ខ្លួន​នឹង​ស្មោះត្រង់​ជាមួយយើង​ម្នាក់គត់ តែ​គេ​បែរជា​លួចលាក់​មាន​អ្នក​ផ្សេង។

៦.ជា​ចំណែក​សំខាន់​របស់​គេ

ពេល​មាន​សង្សារ​ ស្រី​ៗ​តែង​ចាត់ទុក​គេ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត ហើយ​យើង​ក៏​សង្ឃឹម​ដែរ​ថា​គេ​ក៏​ទុក​យើង​ជា​មនុស្ស​សំខាន់​​ដូចគ្នាដែរ។ តែ​នោះ​បាន​ត្រឹមតែ​ជា​ក្ដី​រំពឹង​ប៉ុណ្ណោះ ធាតុពិត​គេ​សូវ​ដែរ​ខ្វល់​នឹង​យើង​ទេ៕

រូបតំណាង

ប្រភព៖ Womanitely ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម