ចៀវៃ បង្អួត​ស្មា​ដ៏​សិចស៊ី​ក្នុង​បើ​ទោះ​ជា​មាន​វ័យ​៤១​ឆ្នាំ​ក៏​ដោយ

  • 2017-04-21 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មួយ​នា​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​តៃវ៉ាន់ Ruby Lin បាន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មើល​មិន​ភ្លឹក​ជាមួយ​នឹង​សម្រស់​ដែល​មិន​ចេះ​ចាស់​របស់​ខ្លួន។

ល្ងាច​ថ្ងៃ​ទី​២១​ខែ​មេសា​កន្លង​ទៅ​នេះ តារា​សម្ដែង​ចិន Ruby Lin បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​របស់​ម៉ាក​យីហោ​មួយ​ដែល​មាន​នាង​ជា​អ្នក​តំណាង។ មាន​វត្តមាន​នៅ​ទី​នេះ តួ​រឿង "ព្រះនាង​យេយេ" បាន​ពាក់​អាវ​វាល​ស្មា បង្ហាញ​ឲ្យ​ឃើញ​នូវ​សាច់​ដ៏​ស​ខ្ចី​របស់់​ខ្លួន។ គេ​សង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា​ឆ្នាំ​នេះ ចៀវៃ​បាន​ឈាន​ចូល​ដល់​អាយុ​៤១​ឆ្នាំ​ហើយ​ក៏​ដោយ តែ​សម្រស់​របស់​ម្ដាយ​កូន​១​រូប​នេះ​នៅ​តែ​ធ្វើ​ឲ្យ​គេ​កោត​សរសើរ​មិន​ដាច់​ពី​មាត់។

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ស្អាត​ៗ​របស់​តារា​សម្ដែង​កើត​ឆ្នាំ​ ១៩៧៦​ក្នុង​កម្មវិធី​មុន​នេះ៕

ប្រភព៖ Eva

ប្រែសម្រួលៈ Caramel

អត្ថបទពេញនិយម