មាន​ចាប់​អារម្មណ៍​អត់​ ហេតុ​អ្វី​តារា​ហូលីវូូដ តែង​ពាក់​ស្បែក​ជើង​​កែង​រាង​រលុង?

  • 2017-04-21 11:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿ​ថា​ស្រី​ៗភាគ​ច្រើន​ប្រហែល​មិន​បាន​ពិនិត្យ​​ដិតដល់​ទៅ​លើ​ស្បែក​ជើង​របស់​តារា​ហូលីវូដ​​ស្រី​ល្បី​ៗ​ដែល​តែង​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​​ទេ។​ ពួក​គេ​តែង​ពាក់​ស្បែក​ជើង​កែង​រាង​រលុង​ជាង​ជើង​​ជានិច្ច ហេតុអ្វី?

តាម​ពិត​ពួក​គេ​ជ្រើសរើស​ស្បែក​ជើង​ដែល​ធំ​ និង​រលុង​បែប​នេះ​ក៏​ដោយ​សារ​តែ​ដើម្បី​ការពារ​ជើង​​ពី​ការ​ឈឺ​ចាប់​ និង​ហើម​​នោះ​ឯង​ព្រោះ​ពួក​គេ​ត្រូវ​ពាក់​វា​រាប់​ម៉ោង​ឯណោះ​ឬ​ពេល​ខ្លះ​ពេញ​មួយ​យប់​ក្នុង​កម្មវិធី​តែ​ម្ដង។​ ​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ដើម្បី​កុំ​ឲ្យ​វា​រលុង​ពិបាក​ដើរ​ និង​មើល​ទៅ​មិន​ស្អាត​ អ្នក​តុបតែង​បាន​បន្ថែម​ទ្រនាប់​ស្បែក​ជើង ( silicone pads) នៅ​ខាង​ក្នុង​នោះ​ជានិច្ច។ ល្បិច​នេះ​អាច​ជួយ​អ្នក​ពាក់​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​ផង​ និង​មាន​ផាសុកភាព​ផង៕​

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម