ស្រីៗ​ដែល​មាន​ដើមទ្រូង​ធំៗ ទើប​យល់​ពីអារម្មណ៍​​ទាំង​នេះ

  • 2017-04-21 06:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​មាន​ដើមទ្រូង​តូច​ពិតជា​មិន​យល់​ពី​បញ្ហា​ទាំង​នេះ​ឡើយ ព្រោះ​មិន​ធ្លាប់​កើតឡើង​លើ​ខ្លួន។ តែ​សម្រាប់​អ្នក​មាន​ដើមទ្រូង​ធំ​ទើប​យល់ ហើយ​ក៏​មិន​ប្រាកដ​ថា​មាន​ដើមទ្រូង​ធំ សុទ្ធតែ​ល្អ​ទាំង​អស់​ដែរ។ បញ្ហា​ខាងក្រោម​តែង​កើតឡើង​ចំពោះ​ស្រី​ៗ​មាន​ទ្រូង​ធំ៖

.ទោះ​ខំ​ព្យាយាម​បិទបាំង​យ៉ាង​ណា ក៏​គេ​មើល​ដឹង​ថា​យើង​មាន​ដើមទ្រូង​ធំ​ដដែល។

.ស្ត្រី​មាន​ដើមទ្រូង​ធំ​ភាគច្រើន គឺ​ពិបាក​រក​អាវ​ក្នុង​ដែល​ល្មម និង​ម៉ូដ​ថ្មី​ស្រស់​ស្អាត។

.ពេល​ខ្លះ​អាវ​ក្នុង​ទំហំ​ធំ គ្មាន​នៅ​ក្នុង​ស្ដុក​ឡើយ។

.ពាក់​អាវ​យឺត​មិន​សូវ​សម ព្រោះ​ដើមទ្រូង​ឃើញ​នៅ​លើ​គោក។

.ប្រសិនបើ​ទៅ​ណា​យឺត​ជាងគេ ត្រូវ​មិត្តភ័ក្ដិ​បង្អាប់​ថា "មកពី​ដើមទ្រូង​ធំ​ទើប​យោង​មិន​រួច"។

.មិន​ត្រឹម​តែ​ធំ​ដើមទ្រូង​ទេ ចំណែក​​ចង្កេះ ឬ​ក្រោម​ក្លៀក​ក៏​មាន​សាច់​សល់​ដែរ។

.ស្រី​ៗ​មាន​ដើមទ្រូង​តូច​អាច​ទៅណាមកណា​ដោយ​គ្មាន​អាវ​ទ្រនាប់​បាន តែ​សម្រាប់​អ្នក​ធំ គឺ​អត់​មិន​បាន។

.ទោះ​មិន​ហាត់​កីឡា ក៏​ត្រូវ​ពាក់​អាវ​ក្នុង​សម្រាប់​ហាត់​កីឡា​ដែរ​បាន​ត្រូវ​នឹង​ទំហំ។

.មិន​អាច​រត់​លេង​បាន ព្រោះ​ដើមទ្រូង​នឹង​រយីករយាក​តាម​ដំណើរ​យើង​រត់។

១០.ទៅណាមកណា​ក៏​គេ​សម្លឹង​តែ​មើល​ដើមទ្រូង ជាង​មុខ ឬ​អ្វី​ផ្សេង​ទៀត។

១១.ចំណែក​អ្នក​មាន​ដើមទ្រូង​តូច​ៗ ប្រាកដ​ជា​លួច​ស្អប់​យើង​ក្រោយ​ខ្នង។

១២.បញ្ហា​ដ៏​ធំ​គឺ​ធ្វើឲ្យ​រូបរាង​កាយ​យើង​ធាត់​ដោយ​ស្វ័យប្រវត្ត។

ប្រភព៖ Womenshealthmag ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម