សាក​ទាយ​មើល៍ សុខ​ ពិសី​ ស្រលាញ់សត្វ​ចិញ្ចឹម​អី​គេជាងគេ?

  • 2017-04-21 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ស្រី ប្រចាំ​ផលិត​កម្ម​សាន់​ដេ កញ្ញា សុខ ពិសី ចូលចិត្ត​សត្វ​ឆ្កែ​ជាង​គេ​​ក្នុង​ចំណោម​សត្វ​ចិញ្ចឹម​ទាំងអស់។ តាម​ប្រភព​អ្នក​ដែល​ជិត​ដិត នឹង​ម្ចាស់​បទ «លលក​វា​យំ​» បាន​​ប្រាប់​កញ្ញា​ថា៖ «​បង​ពិសី​ស្រលាញ់​សត្វ​ឆ្កែ​ជាង​គេ មិន​ថា​ឆ្កែ​ប្រភេទ​អី​ទេ គាត់​ចូលចិត្ត​លេង​ជា​មួយ​ពួក​វា​ និង​មិន​ខ្លាច​​វា​ខំា​ឡើយ»។

ប្រភព​ដដែល​បាន​បន្ត​ថា មិន​ថា​ឆ្កែ​ញី​ឬ​ឈ្មោល​គាត់​ចូល​ចិត្ត​ទាំង​អស់​ ពិសេស​ប្រភេទ​ឆ្កែ​កូន​កាត់​ ព្រោះ​ពួក​វា​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​ណាស់​។

រូប​ភាព៖ ហ្វេសប៊ុក Sok Pisey Official ​​​​​​​

អត្ថបទៈ ផេង ផលធិតា