តិចនិក​​ធ្វើ​ឲ្យ Victoria Beckham មើល​ទៅ​ខ្ពស់​ស្រឡះ​បើ​ទោះ​ជា​មាន​កម្ពស់​មធ្យម

  • 2017-04-21 02:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​ស្បែក​ជើង​កែង​ចោត​១០​សង់ទីម៉ែត្រ​នោះ​ទេ​ដែល​ធ្វើ​ឲ្យ​រូបរាង​របស់​ប្រពន្ធ​អតីត​បាល់​ទាត់ David Beckham ខ្ពស់​ស្រឡះ។ ថ្មី​ៗ​នេះ​តិចនិក​របស់ Victoria ត្រូវ​បាន​គេ​ទម្លាយ។

មាន​កម្ពស់​តែ ១,៦២ម តែ​មើល​ទៅ​រូបរាង​របស់​អ្នក​ច្នៃ​ម៉ូដ Victoria Beckham ខ្ពស់​ជាង​កម្ពស់​ពិត​ប្រាកដ​ដាច់។ តាម​នោះ​ដែរ អ្នក​ជំនាញ​របស់​គេហទំព័រ WhoWhatWear បាន​ឲ្យ​ដឹង​ថា​អ្នក​ម្ដាយ​កូន​៤​រូប​នេះ​បាន​ប្រើ​វិធីសាស្ត្រ​មួយ​មួយ​ដើម្បី​បំភាន់​ភ្នែក​អ្នក​គាំទ្រ។

តិចនិក​ពិសេស​នោះ​គឺ អតីត​សមាជិក​ក្រុម​ចម្រៀង Spice Girls ជ្រើស​យក​សំលៀក​បំពាក់​រឹបរាង ឬ​ឈុត​សំលៀកបំពាក់​​ដែល​មាន​ពណ៌​ដូច​គ្នា ម៉ូដ​ដូច​គ្នា​ដើម្បី​ឲ្យ​ឃើញ​ដង​ខ្លួន​មិន​ដាច់​ចេញ​ពី​គ្នា មើល​ទៅ​ខ្ពស់​និង​ស្រឡូន។ ដូច​គ្នា​នឹង​តារា​វ័យ ៤៣​ឆ្នាំ​ដែរ សម្រាប់​មិត្ត​ៗ​នារី​ដែល​មាន​កម្ពស់​មិន​សូវ​ខ្ពស់ ចូរ​កុំ​ស្លៀក​ពាក់​ខោអាវ​ដែល​ពណ៌​បញ្ច្រាស​ពី​គ្នា​ខ្លាំង​ពេក ដើម្បី​ឲ្យ​រាង​មើល​ទៅ​បាន​វែង​ជាង​ធម្មតា៕

​ប្រែ​សម្រួល៖ Caramel

ប្រភព៖ Eva ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម