ពេល​និយាយ​រឿង​រៀប​ការ​ ប្រុស​ៗ​ច្រើន​ប្រកែក​ ចង់​ដឹង​ហេតុ​អ្វី​អត់?

  • 2017-04-20 08:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំពោះ​ស្ត្រី​ រៀប​ការ​គឺ​ជា​រឿង​សំខាន់​ និង​រីករាយ​ក្នុង​ជីវិត​ តែ​បុរស​​អាច​គិត​ផ្ទុយ​ពី​នេះ។​ បើ​យើង​និយាយ​រឿង​រៀប​ការ​ជាមួយ​​មិត្ត​ប្រុស​​​នោះ​ ភាគរយ​តិច​ណាស់​ដែល​គេ​ Ok​ ភ្លាម​ៗ​។ ​ចង់​ដឹង​ហេតុ​អ្វី​ទេ? ចំណុច​ខាង​ក្រោម​នេះ​អាច​បញ្ជាក់​បាន៖

១. ខ្លាច​បាត់​បង់​​​សេរី​ភាព៖ គេ​អាច​គិត​ថា​គ្មាន​អ្វី​សប្បាយ​ជាង​ជីវិត​នៅ​កំលោះ​ទេ។ ចង់​ដើរ​ដាច់​យប់​ក៏​គ្មាន​អ្នក​រក​រឿង​ដែរ។

២. បាត់​បង់​មិត្ត​ភក្ដិ៖ ​មិត្ត​ភាព​​​គឺ​ជា​អ្វី​ដែល​ប្រុស​ៗ​ឲ្យ​តម្លៃ​បំផុត​។​ តាម​ពិត​បន្ទាប់​ពី​រៀប​ការ​ហើយ​ ទាំង​បុរស​និង​ស្ត្រី​​អាច​បាត់​បង់​មិត្ត​ភក្ដិ​ខ្លះ​មែន​ ប៉ុន្តែ​ការ​បាត់បង់​នេះ​មាន​ផល​​ប៉ះ​ពាល់​លើ​អារម្មណ៍​បុរស​ច្រើន​ជាង​​។

៣. មិន​ចង់​ជួប​ការ​បែកបាក់៖ គេ​អាច​គិត​ថា​បើ​ជីវិត​គូ​មិន​រលូន​ហើយ​ឈាន​ដល់​ការ​លែង​គ្នា​នោះ​ ប្រពន្ធ​ប្រាកដ​ជា​យក​អ្វី​ៗ​គ្រប់​យ៉ាង​រួម​ទាំង​កូន​ផង​ដែរ​។ គេ​មិន​ចង់​ប្រឈម​នឹង​រឿង​ព្រួយ​ចិត្ត​បែប​នេះ​ទេ។​

៤. រៀប​ការ​ត្រូវ​ចំណាយ​ច្រើន៖​ ហើយ​បន្ទុក​នេះ​ត្រូវ​ធ្លាក់​លើ​បុរស​នោះ​ឯង។ បើ​មាន​លុយ​មិន​អី​ទេ​ តែ​បើ​គ្មាន​លុយ​​វិញ​ សួរ​ថា​​គេ​នឹង​​ត្រូវ​មនុស្ស​ប៉ុន្មាន​នាក់​​ស្ដី​​បន្ទោស​។​

៥.​ គេ​ចង់​ផ្ដោត​លើ​ភាព​ជោគជ័យ​ជាមុន៖ ពិសេស​​​ក្មេង​ៗ​ជំនាន់​ក្រោយ។​ ពួក​គេ​ឲ្យ​តម្លៃ​​​លើ​​ភាព​ជោគជ័យ​ក្នុង​ការងារ​ជាជាង​ការ​រៀប​ការ​ ព្រោះ​ពេល​នៅ​លីវ​​គេ​អាច​ដាក់​ចិត្ត​ដាក់​កាយ​លើ​ការងារ​បាន​ច្រើន។

​នេះ​ហើយ​ជា​ហេតុ​ផល​ដែល​ប្រុសៗ(យុវវ័យ)​​ជា​ច្រើន​មិន​ទាន់​ចង់​រៀប​ការ​។ ​គេ​អាច​គិត​ថា​​ត្រូវ​ទទួល​បន្ទុក​ច្រើន​បន្ទាប់​ពី​រៀប​ការ​ហើយ៕

ប្រភព៖ Huffingtonpost ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម