ស្រី​ៗ​គួរ​ចំណាយ​ពេល​នៅ​ម្នាក់ឯង​ខ្លះ ដើម្បី​ធ្វើ​រឿង​ទាំង​នេះ

  • 2017-04-20 03:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះមនុស្ស​ស្រី​គួរ​នៅ​ម្នាក់ឯង ដើម្បី​ធ្វើ​រឿង​មាន​ប្រយោជន៍​ទាំង​នេះ ព្រោះ​ពេល​ដែល​យើង​នៅ​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ ឬ​សង្សារ​មិន​អាច​ឆ្លៀត​ធ្វើ​បាន។ រឿង​ទាំង​នោះ​មាន​ដូចជា៖

១.ផ្អាក​ប្រើ​អ៊ីនធឺណិត​មួយ​រយៈ

យើង​គួរ​ចំណាយ​ពេល​ឈប់​សម្រាក​ណា​មួយ ហើយ​នៅ​ផ្ទះ​តែ​ឯង​មិន​បាច់​ចេញ​ក្រៅ​ដើរលេង​ឡើយ។ ជាពិសេស​គឺ​បិទ​អ៊ីនធឺណិត​ចោល​តែម្ដង ដើម្បី​យក​ពេល​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។

រូបតំណាង

**២.រៀន​ទៅ​ណា​មក​ណា​តែ​ម្នាក់ឯង​ខ្លះ**

ដើម្បី​កុំឲ្យ​ខ្លួន​យើង​មាន​ទម្លាប់​មិន​អាច​ចេញ​ក្រៅ​តែ​ម្នាក់ឯង​បាន ដូចនេះ​គួរ​ចេះ​ទៅ​ណា​ដោយ​គ្មាន​គ្នា​ខ្លះ ទើប​ធ្វើឲ្យ​យើង​មាន​ភាព​រឹងមាំ​។

៣.អាន​សៀវភៅ

ព្រោះតែ​បច្ចេកវិជ្ជា​ទំនើប ធ្វើឲ្យ​យើង​ខាន​កាន់​សៀវភៅ​អាន។ ដូច្នេះ​គួរផ្លាស់ប្ដូរ​ទម្លាប់​នេះ​ចេញ ដោយ​ងាក​មក​រក​កន្លែង​ស្ងប់ស្ងាត់ ដើម្បី​ផ្ដោត​លើ​ការ​អាន​ឡើង​វិញ។

៤.ធ្វើ​អ្វី​តាម​ចំណង់ចំណូលចិត្ត

ពេល​នៅ​ជា​មួយ​មិត្តភ័ក្ដិ​ច្រើន យើង​មិន​អាច​ធ្វើអ្វី​តាម​អ្វី​ដែល​ចិត្ត​ចង់​ធ្វើ​ឡើយ ព្រោះ​មាន​មតិ​ជំទាស់​ពី​គ្នីគ្នា។ តែ​បើ​នៅ​ស្ងប់ស្ងាត់​ដាច់​ពី​អ្នក​ដទៃ យើង​អាច​បំពេញ​បំណង​ខ្លួនឯង​បាន ដោយ​មិន​ចាំបាច់​ឮ​សំឡេង​ផ្ទុយ​ពី​ចិត្ត​យើង។

៥.អាច​ផ្ដោត​លើ​ការងារ​បាន​ល្អ

ការ​ដែល​នៅ​ដាច់​ពី​គេ អាច​ធ្វើឲ្យ​យើង​​ផ្ចង់​គំនិត និង​អាច​ធ្វើ​ការងារ​បាន​ល្អ​​ជាង​ពេល​មាន​សភាព​អ៊ូអរ។

៦.ស្វែងរក​ធម្មជាតិ

យើង​គួរតែ​ទៅ​រក​កន្លែង​ណា​ដែល​មាន​បរិស្ថាន​បែប​ធម្មជាតិ ដើម្បី​ធ្វើឲ្យ​ជីវិត​យើង​មាន​ភាព​ស្រស់ស្រាយ៕

រូបតំណាង

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម