ខោ​ខោវប៊យ​បញ្ចេញ​គូទ​ចាប់​ផ្ដើម​មាន​មុខ​លើ​ទីផ្សារ​ជាមួយ​តម្លៃ​ថ្លៃ​កប់

  • 2017-04-19 09:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខោ​ខោវប៊យ​រហែក​ជង្គង់​នៅ​ពេល​នេះ​ជា​រឿង​ចាស់​កម្រិល​ទៅ​ហើយ​ ព្រោះ​ខោ​ខោវប៊យ​បញ្ចេញ​គូទ​មាន​មុខ​នៅ​លើ​ទីផ្សារ​ហើយ។

មុន​នេះ​បន្តិច ម៉ាក​សំលៀក​បំពាក់​បារាំង Vatements បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​បង្ហោះ​ម៉ូដ​ខោ​ខោវប៊យ​ថ្មី​ដែល​មាន​ម៉ូដ​បញ្ចេញ​គូទ​ទៅ​លើ​បណ្ដាញ​សង្គម Instagramរបស់​ខ្លួន។ ម៉ូដ​ខោ​នេះ​ជា​ការ​សហការ​គ្នា​រវាង​ម៉ាក Vatements និង​ម៉ាក​សំលៀក​បំពាក់​ល្បី​ឈ្មោះ Levi's។ ខោ​ទាំង​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​គេហទំព័រ Mytheresa.com។ សម្រាប់​ខោ​ម៉ូដ​ថ្មី​នេះ​មាន​តម្លៃ​ដល់​ទៅ ១៨៧០​ដុល្លារ​អាមេរិក​ឯណោះ៕

ប្រភព៖ Independent

ប្រែ​សម្រួល៖ Caramel