រឿង ៧ យ៉ាង​ដែល​ស្ត្រី​គួរ​និយាយ​ប្រាប់ខ្លួន​ឯង​ ពេល​​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត

  • 2017-04-19 02:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ជួប​ប្រទះ​បញ្ហា​ច្រើន​ពេក ធ្វើឲ្យ​ស្ត្រី​ចុះ​ទន់ខ្សោយ​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត។ ដូចនេះ​យើង​ត្រូវតែ​មាន​វិធីសាស្ត្រ​ដើម្បី​ទប់ទល់​ការ​ចុះ​អន់ថយ​ផ្នែក​កម្លាំង​នោះ។ រឿង ៧ យ៉ាង​ខាងក្រោម​ស្ត្រី​គួរ​និយាយ​ប្រាប់ និង​លើក​ទឹកចិត្ត​​ខ្លួនឯង​ឡើងវិញ៖

.នេះ​ជា​ពេល​ប្រកួតប្រជែង​ដ៏​សំខាន់​ក្នុង​ជីវិត ដូចនេះ​កុំ​បោះបង់​ដោយសារ​រឿង​ប៉ុណ្ណឹង​អី។

.ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង​ថា​អាច​ដោះស្រាយ​រាល់​បញ្ហា​បាន ដោយ​មិន​ចាំបាច់​ពឹង​ពាក់​អ្នក​ដទៃ។

.ត្រូវ​គិត​រឿង​វិជ្ជមាន​ជានិច្ច​ទើប​យើង​អាច​រក​ផ្លូវ​ចេញ​បាន ទោះ​មិន​រលូន​ក៏​ដោយ។

.សម្រាក​ពី​ការងារ​មួយ​រយៈ​សិន ដើម្បី​ឲ្យ​អារម្មណ៍​ស្រលះ​ល្អ។

.រៀបចំ​គម្រោងការ​ជីវិត​ឡើងវិញ ទើប​មិន​ធ្វើឲ្យ​យើង​ពិបាក​នា​ពេល​បន្តបន្ទាប់។

.ប្រាប់​ខ្លួនឯង​ថា​ការ​លំបាក​ទាំង​នេះ អាច​បង្រៀន​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​រឹងមាំ និង​មាន​សមត្ថភាព។

.បរាជ័យ​ថ្ងៃ​នេះ គឺជា​ដើមទុន​ដ៏​សំខាន់​សម្រាប់​ភាព​ជោគជ័យ​នៅ​ថ្ងៃក្រោយ៕

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម