អត្ថ​ប្រយោជន៍​ជា​ច្រើន​​នៃ​ការ​ញ៉ាំ​ទឹក​ដូង​​ចំពោះ​សុខភាព

  • 2017-04-12 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹកដូង​មិន​ត្រឹម​តែ​ជា​ភេសជ្ជៈ​បំបាត់​ការ​ស្រែក​ទឹក​នោះ​ទេ​ វា​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជាច្រើន​ផង​ដែរ ៖​​

១. បណ្ដេញ​ជាត់​ពុល​ចេញ​ពី​រាង​កាយ ៖ មុន​ពេល​មក​រដូវ​ ឬ​អ្នក​ដែល​មក​រដូវ​មិន​ទៀង​ គួរ​តែ​ពិសា​ទឹក​ដូង​ព្រោះ​វា​ជួយ​ជំរុញ​ឲ្យ​សារធាតុ​ដែល​កខ្វក់​ចេញ​ពី​រៀង​កាយ​ ហើយ​ធ្វើ​ឲ្យ​រាង​កាយ​មាន​តុល្យភាព​ និង​រដូវ​មក​ទៀង​ទាត់​វិញ​។​​

២. ព្យាបាល​ជំងឺ​រាគ​រូស​ ៖ ដូច​ដឹ្​ស្រាប់​ហើយ​ថា​ពេល​រាគ​គឺ​រាង​កាយ​ត្រូវ​ការ​ទឹក​ខ្លាំង​ណាស់​ ហើយ​នៅ​ទឹក​ដូង​គឺ​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​សម្រាប់​ព្យាបាល​ជំងឺ​រាគ​ ព្រោះ​ក្នុង​ទឹក​ដូង​មាន​ជាតិ​ក្លុយកូស​ដែល​អាច​បំពេញ​ជាតិ​ទឹក​ដែល​បាត់​បង់​ទៅ។

៣. កាត់​បន្ថយ​ជាតិ​អាស៊ីដ​ ៖​ នៅ​ក្នុង​ទឹក​ដូង​មាន​សារធាតុ​បាស​ ដែល​អាច​កាត់​បន្ថយ​ជាតិ​អាស៊ីដ​នៅ​ក្នុង​ខ្លួន​យើង​បាន​​។

៤. បំប៉ន​រាង​កាយ ៖​ ទឹក​ដូង​ជា​ភេសជ្ជៈ​មួយ​ដែល​ជួយ​បំប៉ន​កម្លាំង​ បំប៉ន​សរសៃ ហើយ​​អាច​ព្យាបាល​ជំងឺ​ឆ្អឹង ​និង​​បញ្ចុះ​ព្រូន​បាន​យ៉ាង​ល្អ​​ទៀត​ផង​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​តម្រងនោម​ និង​ ទឹក​នោម​ផ្អែម​ មិន​គួរ​ញ៉ាំ​ទឹកដូង​នោះ​ទេ​ ព្រោះ​វា​មាន​ក្លុយកូស ដែល​អាច​មាន​ការ​ប៉ះពាល់​ច្រើន​។

សុខភាព​ជា​រឿង​សំខាន់​ ដូច្នេះ​អ្នក​ត្រូវ​តែ​ចេះ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​។

ប្រភព ៖ សៀវភៅ​ វិធី​ថែ​ទាំ​សម្រស់​ និង សុខភាព

អត្ថបទ៖ ផេង ផលធិតា