ប្រការគួរជៀសវាងកុំឲ្យកើតជំងឺមហារីកសុដន់

  • 2017-04-12 05:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុដន់​ទាំង​គូ​របស់​អ្នក​ពិត​ជា​សំខាន់​ខ្លាំងណាស់​ វា​មិនត្រឹម​តែ​ជួយ​លើក​សម្រស់​របស់​អ្នក​ប៉ុណ្ណោះ​ទេ​វា​ថែម​ទាំង​ជា​មន្តស្នេហ៍​ដ៏​ទាក់​ទាញ​បំផុត​របស់​អ្នក។ ជាការ​ពិតណាស់​ទោះ​ជា​រវល់​ក្នុងការងារ​យ៉ាង​ណា​ក្ដី​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុដន់​របស់​អ្នក​កុំ​ឱ្យមាន​បញ្ហា​ ​ឬ​ជំងឺ​ឱ្យសោះ។ ហើយ​គន្លឹះ​នៃការថែទាំពិត​ជា​មិន​ពិបាក​សោះ​ឡើយ​ដែល​អ្នក​អាច​អនុវត្តជា​ប្រចាំ។

តំហែ​ទាំ​សុដន់​ទាំង​១០​ដែល​ស្រ្តី​មិន​គួរ​មើល​រំលង៖

១. របប​អាហារ​ដ៏​ត្រឹម​ត្រូវ៖ ការទទួល​ទាន​បន្លែ ​សាច់​ ​ប្រូតេអ៊ីន​ខ្លាញ់​ល្អ​និង​អាហារ​ដែល​សម្បូរ​ជីវជាតិ​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​សុខ​ភាព​សុដន់​របស់​អ្នក។ អ្នកគួរ​ជ្រើសរើស​ទិញ​បន្លែ​ផ្លែ​ឈើ​សាច់​ដែល​មិនមាន​សារធាតុ​គីមី​ពោល​គឺ​អាហារ​សរីរាង្គ​។ ចៀសវាង​ទទួល​ទាន​អាហារ​ឆ្អិនស្រាប់​និង​អាហារ​ដែល​មានរស់ជាតិ​ផ្អែមខ្លាំង។

២.ធ្វើលំហាត់ប្រាណ៖ ការធ្វើ​លំហាត់​ប្រាណ​ពិត​ជា​ជួយ​កាត់​បន្ថយ​ការ​កើត​មាន​ជំងឺ​មហារីក​សុដន់​បាន​ពី​១០​រហូត​ដល់​៣០​ភាគ​រយ​ឯណោះ។

៣.កុំ​ជក់​បារី៖ ការជក់​បារី​បង្ក​ជា​ហានិភ័យ​ខ្ពស់​បំផុត​ក្នុងការ​កើត​មាន​ជំអឺ​មហារីកសុដន់។

៤.បំបៅ​ដោះ​កូន​ឱ្យ​បាន​យូរ​តាម​ដែល​អាចធ្វើបាន៖​ មនុស្ស​ស្រី​សម័យនេះ​មិន​សូវ​ជា​ចង់​ឱ្យ​កូន​បៅទឹកដោះ​ឡើយ។ ភាគច្រើន​ពួកគាត់​ជ្រើសរើស​ការ​បំបៅ​ជាទឹក​ដោះគោ។ ការបំបៅ​ដោះ​កូន​រយៈពេល​មួយ​ឆ្នាំ​អាច​កាត់​បន្ថយ​ជំងឺ​មហា​រីក​សុដន់​បាន​ដល់ទៅ​​៤.១​ភាគរយ​ឯណោះ។

៥.កុំ​ទទួលទាន​គ្រឿង​ស្រវឹង៖ ​ការទទួលទាន​គ្រឿង​ស្រវឹង​ជាមូល​ហេតុ​ធំ​បំផុត​នៃ​ការ​កើត​មាន​ជំងឺ​មហារីក​សុដន់។

៦. កុំ​ឱ្យ​ឡើង​ទម្ងន់​ជ្រុល៖ កាលណា​អ្នក​មាន​អាការ​ធាត់​ជ្រុល​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​ក៏​ខ្ពស់​តាម​ហ្នឹងដែរ។

៧. ប្រើ​ផលិតផល​គីមី​ច្រើន​៖ ផលិតផល​ថែរក្សា​សម្រស់​ជា​ច្រើន​សុទ្ធតែ​មាន​ផ្ទុក​សារធាតិ​គីមី​ដោយ​មាន​ដូចជា​ផលិតផល​បំបាត់​ក្លិន​ខ្លួន​​ឡេលាបខ្លួន​សាប៊ូ​កក់សក់​ឬ​ដុស​ខ្លួនជាដើម។

៨. ការ​ត្រួត​ពិនិត្យ​សុដន់៖ វាជា​ទម្លាប់​ដ៏​ល្អ​បំផុត​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សុដន់​ឱ្យ​បាន​ជា​ប្រចាំ​ដើម្បី​រក​មើល​ថា​តើ​មាន​អ្វី​ខុស​ប្រក្រតី​ដែរឬអត់។

ទាំងនេះ​ជា​ការ​ថែទាំ និង​ប្រការ​គួរ​ចៀសវាង​ដែល​ងាយ​ៗ​ដូច្នេះ​ចូរ​អ្នក​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ខាងលើ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ដើម្បី​សុខភាព​សុដន់​ដ៏​ប្រសើរ​បំផុត៕

ប្រភព៖ Savorylotus

ប្រែសម្រួលៈ ណាលីតា

អត្ថបទពេញនិយម