អ្នក​នឹង​ស្ដាយ​ក្រោយ​បើ​សិន​ជា​មិន​ដឹង​ពី​គុណ​ប្រយោជន៍​ទាំង​​នេះ​របស់​សម្បកចេក

  • 2017-04-12 03:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្មាន​តែ​សម្បក​ចេក​គ្មាន​បាន​ការ អ្នក​ណា​ទៅ​ដឹង​ថា​វា​មាន​សារប្រយោជន៍​ដ៏​ច្រើន​បែប​នេះ​សម្រាប់​សម្រស់​នោះ។ ជា​យូរ​លង់​ណាស់​មក​ហើយ​ដែល​គេ​ដឹង​ថា​ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​ប្រជាប្រិយភាព តែ​មាន​ចំនួន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា​សម្បក​របស់​ចេក​ក៏​មាន​គុណ​ប្រយោជន៍​មិន​តិច​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​សារប្រយោជន៍​​មួយ​ចំនួន​របស់​សម្បក​ចេក។

១. កម្ចាត់​មុន

​អ្នក​មាន​ដឹង​ទេ​ថា​នៅ​ក្នុង​សម្បក​ចេក​មាន​សារធាតុ​កត់ស៊ី​ដែល​មាន​លទ្ធភាព​បន្ថយ​ការ​ឆ្លង​រោគ ព្យាបាល​ប្រតិកម្ម និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​របស់​មុន។ ជា​រៀង​រាល់​យប់​មុន​ពេល​ចូល​ដំណេក មិត្ត​គ្រប់​រូប​អាច​យក​សម្បក​ចេក​ទៅ​លញ់​លើ​មុន​ពី៣​ទៅ​៥​នាទី​រួច​លាង​ចេញ​ដោយ​ទឹក​ស្អាត។ អនុវត្ត​ដូច​នេះ ក្នុង​១​សប្ដាហ៍ អ្នក​នឹង​ឃើញ​ពី​លទ្ធផល។

២. បំបាត់​ស្នាម​លឿង​លើ​ធ្មេញ

សម្បក​ចេក​អាច​ជួយ​ធ្វើ​ឲ្យ​​ធ្មេញ​ស​យ៉ាង​ល្អ។ មុន​ពេល​ចូល​គេង អ្នក​យក​សម្បក​ចេក​ទុំ​ទៅ​ត្រដុស​លើ​ធ្មេញ​ប្រមាណ​៥​នាទី រួច​សឹម​ខ្ពុរ​មាត់​ជា​មួយ​ទឹក​ស្អាត​វិញ។ ធ្វើ​ដូច​នេះ​ជា​ញឹកញាប់ នោះ​ស្នាម​​​កំបោរ​លឿង​​នៅ​ធ្មេញ​របស់​អ្នក​នឹង​បាត់​យ៉ាង​ឆាប់​រហ័ស។

៣. បន្ថយ​ការ​ហើម​ដោយ​សារ​សត្វ​ល្អិត​ទិច​ឬ​ខាំ

នៅ​ពេល​អ្នក​ត្រូវ ស្រមោច មូស​ឬ​សត្វ​ល្អិត​ទិច​ឬ​ខាំ​បង្ក​ឲ្យ​មាន​កន្ទួល​រមាស់ អ្នក​អាច​ប្រើ​សម្បក​ចេក​បិទ​លើ​ស្បែក​ដែល​ត្រូវ​ទិច​នោះ​ពី​៣​ទៅ​៥​នាទី។ ជាតិ​កត់ស៊ី​នៅ​ក្នុង​សម្បក​ចេក​នឹង​ជួយ​ឲ្យ​របួស​មិន​ហើម បន្ថយ​មាន​ឈឺចាប់​យ៉ាង​មាន​ប្រសិទ្ធភាព។

៤. បណ្ដេញ​រោគ​ឈឺ​ក្បាល

វិធីសាស្ត្រ​ព្យាបាល​បែប​បុរាណ​នេះ​គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព។ អ្នក​គ្រាន់​តែ​យក​សម្បក​ចេក​មក​បិទ​លើ​ថ្ងាស រួច​ប្រើ​ដៃ​ម៉ាស្សា​ថ្នម​ៗ​ពី​៥​ទៅ​១០​នាទី​ដើម្បី​ឲ្យ​ជាតិ Kali ក្នុង​សម្បក​ចេក​ជ្រាប​ចូល​ស្បែក​ក្បាល​ជា​ការ​ស្រេច​។ អាការៈ​ឈឺក្បាល​នឹង​បាត់​យ៉ាង​ឆាប់​រហ័ស៕

ប្រភព៖ Eva

ប្រែ​សម្រួល៖ Caramel