រឿង​សាមញ្ញ​ៗ ៥ យ៉ាង​ស្រី​ៗ​អាច​ធ្វើ និង​ជួយ​បង្កើត​ថាមពល​ដល់​ខ្លួន​ឯង

  • 2017-04-06 02:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ក្លាយ​ជា​មនុស្ស​ស្រី​ពោរពេញ​ដោយ​ថាមពល​ដែរ​ឬ​ទេ? បើ​ចង់ ​ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​សាមញ្ញ ៥ យ៉ាង​ស្រី​ៗ​អាច​ធ្វើ និង​ជួយ​បង្កើត​អំណាច​ដល់​ខ្លួន​ឯង​បាន៖

១.ផ្លាស់ប្ដូរ​ទស្សនវិស័យ

កុំ​គិត​ថា​ខ្លួន​ឯង​គ្មាន​សមត្ថភាព អាច​ធ្វើ​បាន​ដូច​គេ​ឲ្យ​សោះ។ បើ​យើង​អាច​កែប្រែ​ការ​គិត​បែបនេះ​បាន ធ្វើឲ្យ​យើង​មើល​ទៅ​មាន​ភាព​អស្ចារ្យ និង​មាន​ភាព​អង់អាច​ក្លាហាន។

រូបតំណាង

**២.ទៅ​ណា​មក​ណា​ដោយ​ខ្លួនឯង**

គួរ​បង្ហាញ​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ថា យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដែល​អាច​ទៅ​ទី​ណា​ក៏​បាន​ដោយ​ខ្លួន​ឯង មិន​ចាំបាច់​ពឹង​លើ​អ្នក​ដទៃ។ ព្រោះ​ទម្លាប់​ដែល​ចាំ​តែ​គេ​ជួយ ធ្វើឲ្យ​យើង​គ្មាន​ភាព​រឹងមាំ។

៣.ស្លៀកពាក់​ឲ្យ​ឡូយ​ៗ

សំលៀកបំពាក់​អាច​បង្ហាញ​ពី​ឥទ្ធិពល​របស់​យើង​បាន។ ដូចនេះ​បើ​ចង់​ឲ្យ​ខ្លួន​ឯង​មើល​ទៅ​មាន​អំណាច គួរតែ​ស្លៀកពាក់​សំលៀកបំពាក់​ដែល​សមរម្យ​គ្រប់​កាលៈទេសៈ។

៤.ធ្វើ​កិច្ចការ​ទាន់​ពេល​ជានិច្ច

បើ​ចង់​ឲ្យ​អ្នក​ដទៃ​គោរព កោតខ្លាច​គួរ​បង្ហាញ​ឲ្យ​គេ​ដឹង​តាមរយៈ​ការងារ​ប្រចាំ​ថ្ងៃ​របស់​យើង។ ការ​មក​ធ្វើការ​ទាន់​ពេល​វេលា​ដែល​ក្រុមហ៊ុន​កំណត់ និង​ធ្វើ​កិច្ចការ​ខ្លួន​ទាន់​ពេលវេលា អាច​ឲ្យ​អ្នក​ដទៃ​ឃើញ​ពី​ភាព​អស្ចារ្យ​នៃ​យើង។

៥.និយាយ​ពាក្យ​ក្នុង​ចិត្ត

ពេល​ឃើញ​កំហុស​ឆ្គង​អ្នក​ដទៃ គួរ​និយាយ​ប្រាប់​ដោយ​ត្រង់​ៗ មិន​គួរ​និយាយ​នៅ​ក្រោយ​ខ្នង​គេ​ទេ។ បែប​នេះ​ទើប​អ្នក​ដទៃ​គិត​ថា​ជា​មនុស្ស​ត្រង់​ទៅ​ត្រង់​មក៕

រូបតំណាង

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម