រោគ​សញ្ញា​ទាំង ​៤ ​នៅ​ត្រង់​អវយវៈ​ភេទ​ដែល​ស្រ្តី​មិន​គួរ​មើល​រំលង

  • 2017-03-23 03:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ស្ត្រី​មាន​សុខភាព​ល្អ​យ៉ាង​ណា​ក៏​ដោយ ​ប៉ុន្តែ​ពួក​គេ​មួយ​ចំនួន​តែង​តែ​ជួប​ប្រទះ​បញ្ហា​នៅ​ត្រង់​អវយវៈ​ភេទ​ដោយ​មិន​ដឹង​ខ្លួន​។ ស្រ្តី​មិន​គួរ​មាន​ការ​ធ្វេស​ប្រហែស ​និង​មើល​រំលង​បញ្ហា​ទាំង​អស់​នោះ​ទេ ​ព្រោះ​វា​អាច​ជា​បង្ក​ផល​វិបាក​នៅ​ថ្ងៃ​ក្រោយ ​។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ទាំង ​៤ ​ដែល​ស្ត្រី​មិន​គួរ​រំលង៖

១​. រមាស់​៖ បញ្ហា​រមាស់​នៅ​ត្រង់​អវយវៈភេទ​អាច​បណ្តាល​មក​ពី​សភាព​ស្បែក​របស់​អ្នក ​មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​នៅ​ក្នុង​សាប៊ូ​ដែល​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ​។ ក្នុង​ករណី​ដែល​រោគ​សញ្ញា​នេះ​កើត​មាន​ក្រោយ​ពេល​រួម​ភេទ វា​អាច​បណ្តាល​មក​ពី​ការ​ប្រតិកម្ម​ជាមួយ​ស្រោម​អនាម័យ ​ឬ​ការ​ប្រើ​ប្រាស់​ទឹក​រំអិល ។

២​. មាន​ការ​ឈឺ​ចាប់​ពេល​បត់​ជើង​តូច​៖ វា​អាច​បណ្តាល​មក​ពី​ការ​រលាក​បំពង់​បង្ហូរ​នោម ​ឬ​ពេល​ខ្លះ​បណ្តាល​មក​ពី​ការ​រាត​ត្បាត​បាក់តេរី​នៅ​បរិវេណ​ប្រដាប់​ភេទ។

៣​. មាន​ក្លិន​មិន​ល្អ​៖ បណ្តាល​មក​ពី​ការ​កកើត​បាក់តេរី​នៅ​ត្រង់​ទ្វារ​មាស ​ឬ​ពេល​ខ្លះ​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​សំឡី​អនាម័យ​យូរ​ពេក ​។ បញ្ហា​នេះ​ក៏​អាច​កើត​មាន​ចំពោះ​អ្នក​ដែល​មាន​ដៃ​គូ​រួម​ភេទផងដែរ ​នៅ​ពេល​ដែល​គាត់​មាន​ការ​រួម​ភេទ​ច្រើន​ដង​​។

៤​. ធ្លាក់​ស​៖ សារ​ធាតុ​រំអិល​ពណ៌​ស ​កើត​ឡើង​ពី​ការ​ផលិត​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​រាង​កាយ​របស់​ស្ត្រី ​ដើម្បី​រក្សា​លំនឹង ​pH និង​រក្សា​ជាតិ​សំណើម​ក្នុង​ទ្វារ​មាស​ស្ត្រី។ ប៉ុន្តែ​ប្រសិន​បើ​សារធាតុ​រំអិល​ពណ៌​ស ​ប្រែ​ទៅ​ជា​ពណ៌​លឿង ​ឬ​ពណ៌​បៃតង​ចាស់ ​នោះ​បង្ហាញ​ថា​ទ្វារ​មាស​របស់​ស្រ្តី​មាន​ផ្ទុកបាក់តេរី​ផ្សិត ​ហើយ​អាច​បង្ក​ទៅ​ជា​រោគ​មហារីក៕

ប្រភព៖ Lovepanky

ប្រែសម្រួល៖ រ័ត្ន