គន្លឹះ ៥ យ៉ាង​ ស្រី​ៗ​គួរ​ដឹង ដើម្បី​ថែរក្សា​សុខភាព​ល្អ​នៅ​ក្នុង​ជីវិត​មហាវិទ្យាល័យ

  • 2017-03-22 10:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការសិក្សា​នៅ​មហាវិទ្យាល័យ គឺ​រវល់​ខ្លាំង​ណាស់​សម្រាប់​សិស្សគ្រប់រូប​ស្ទើរ​គ្មាន​ពេល​សម្រាក ​ទាំង​​ការងារ​សាលា​,​ Assignments ពិតជាច្រើន​ពេល​ខ្លះ​ធ្វើ​​រហូត​ត្រូវ​​យប់​ជ្រៅ​ក៏​មាន។ ប៉ុន្តែ​​ត្រូវ​ដឹង​ថា​ជីវិត​អ្នក​រៀន​សំខាន់​បំផុត​គឺ​សុខភាព​ ដូច្នេះ​​គួរ​តែ​ចេះ​ថែរក្សា​សុខភាព​​តាម​វិធី​ទាំង​នេះ៖

១.ជ្រើស​រើស​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ៖​ កំឡុង​ពេល​ដែល​យើង​ស្ថិត​ក្នុង​វ័យ​សិក្សា តែ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ជាពិសេស​ត្រូវ​ចេះ​ជ្រើសរើស​អាហារ​ណា​ដែល​ល្អ​ចំពោះ​សុខភាព​ ព្រោះ​ត្រូវ​ចំណាយ​កម្លាំង និង​ខួរក្បាល​ច្រើន​ក្នុង​ការ​រៀន​សូត្រ។

២.ចៀសវាង​ការ​ចូល​គេង​យប់​ជ្រៅ​ពេក៖ ការ​ចូល​គេង​ចូល​យប់​ជ្រៅ​ពេក​ មិន​មែន​ជា​ការ​ល្អ​នោះ​ទេ​ ព្រោះ​វា​អាច​ឲ្យ​យើង​ទ្រុឌទ្រោម​សុខភាព រហូត​ប៉ះពាល់​ដល់​ខួរក្បាល​ ហើយ​ធ្វើឲ្យ​ការ​សិក្សា​ធ្លាក់​ចុះ​ទៀត​ផង។

រូបតំណាង

៣.ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន៖ ត្រូវ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ជាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាកុល ឬ មាន​ជាតិ,ហ្គាស​ ដូច​ជា​ស្រា​បៀរ ជាដើម។

៤.ចំណាយ​ពេល​ហាត់​ប្រាណ៖ យើង​អាច​ពិបាក​រក​ពេល​ដើម្បី​ហាត់​ប្រាណ ព្រោះ​ពេល​ខ្លះ​មាន​ការងារ​ច្រើន​ពេក​ ហើយ​ពេល​ខ្លះ​ទៀត​ភាព​ស្មុគ​ស្មាញ​ច្រើន។ ប៉ុន្តែ​ត្រូវ​ដឹង​ថា​ការហាត់​ប្រាណ​ជា​វិធី​ដ៏​ល្អ​មួយ​ដែល​ជួយ​កាត់​បន្ថយ​ស្ត្រេស និង​ធ្វើឲ្យ​សុខភាព​ល្អ។

រូបតំណាង

៥.បែង​ចែក​ពេល​រៀន និង​ពេល​សម្រាក​​ឲ្យ​បាន​ច្បាស់៖ យើង​គួរ​ចេះ​រៀប​ចំ​ពេលវេលា​ឲ្យ​បាន​ល្អ​ រវាង​ពេល​វេលា​រៀន​ និង​សម្រាក​។ បើ​ធ្វើ​ការងារ​ហើយ យើង​អាច​មាន​ពេល​សម្រាក​ខ្លះ​ដើម្បី​លំហែ​ខួរក្បាល​ឲ្យ​ស្រស់​ថ្លា​ និង​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​យូរអង្វែង៕

រៀន​ប្រាកដ​ជា​ត្រូវ​រៀន​ហើយ​ ប៉ុន្តែ​សុខភាព​អ្នក​ក៏​មិន​ត្រូវ​ភ្លេច​ដែរ៕

ប្រភព៖ lifehack ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម