វិធី ៤ យ៉ាង​អាច​យកឈ្នះ​បេះដូង បុរស​ពូកែ​អៀន​បាន

  • 2017-03-22 07:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រុស​ៗ​ដែល​ពូកែ​អៀន ទោះ​ជាលួច​​ស្រលាញ់​យើង​ប៉ុណ្ណា​ក៏​មិនហ៊ាន​មក​សារភាព​​តាមត្រង់​ ឬ​ភ្លាមៗ​ដែរ។ ដូចនេះ​ដើម្បី​អាច​យក​ឈ្នះ​កំលោះ​ពូកែ​ខ្មាស​បាន ទាល់តែ​ប្រើ ៤ វិធី​នេះ៖

១.ចូរ​ឲ្យ​ក្បែរ​ខ្លួន​គាត់

បុរស​ពូកែ​អៀន គេ​មិន​សូវ​ជា​ហ៊ាន​នៅ​ក្បែរ​ស្រី​ៗ​ឡើយ ដូចនេះ​យើង​គួរ​ចូល​ឲ្យ​ជិត​ខ្លួន​​គេបន្តិច ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល។ នៅពេល​ណា​ជិតស្និទ្ធ​នឹង​គ្នា​ហើយ យើង​គួរតែ​សួរ​ត្រង់​ៗ​តែម្ដង​​ទៅ​ថា «គេ​ស្រលាញ់​យើង​ឬ​អត់» ហើយ​បើ​អាច​​សារភាព​មុន​ទៅ បាន​គាត់​ហ៊ាន​បញ្ចេញ​អារម្មណ៍​ពិត​មក។

រូបតំណាង

**២.បញ្ជូន​សញ្ញា​តាម​រយៈ​កែវ​ភ្នែក**

ប្រសិនបើ​ដឹង​ថា​គេ​លួច​ស្រលាញ់​ហើយ តែ​មិន​ព្រម​សារភាព យើង​អាច​មាន​វិធី​ជាច្រើន​ដើម្បី​ធ្វើឲ្យ​គេ​ឈប់​ខ្មាស​បាន។ យើង​គួរ​តែ​ឧស្សាហ៍​សម្លឹង​ទៅ​កែវ​ភ្នែក​បុរស​ម្នាក់​នោះ ដោយ​ភាព​ស្មោះត្រង់ យូរ​ៗ​ទៅ​គាត់​នឹង​ចូល​ខ្លួន​មក​ប្រាប់​ខ្លួន​ឯង។

៣.ល្បិច​បញ្ឆោត

ចង់ឲ្យ​ប្រុស​ៗ​មក​សារភាព​កាន់តែ​ឆាប់ មាន​តែ​វិធី​នេះ​ទើប​ទាន់​ចិត្ត។ គួរតែ​ធ្វើ​ឲ្យ​មាន​ដំណឹង​លេច​ឮ​ទៅ​ដល់​គាត់​ថា មាន​មនុស្ស​ប្រុស​ដទៃ​ទៀត​កំពុងតែ​តាម​ស្រលាញ់​យើង​ដែរ ពេល​គាត់​ដឹង​រឿង​នេះ គាត់​នឹង​ដាច់​ចិត្ត​ប្រាប់​យើង​យ៉ាង​លឿន​បំផុត ព្រោះ​ខ្លាច​គេ​ឆក់​បាត់។

រូបតំណាង

៤.ធ្វើ​ជា​គេច​មុខ

ពេល​ជួប​មុខ​ធ្វើជា​ដើរ​គេច​មុខ ហើយ​ព្យាយាម​មិន​ឲ្យ​ជួប​មុខ​គ្នា​ជាច្រើន​ថ្ងៃ ទើប​គាត់​មាន​ចិត្ត​អន្ទះសា៕

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម