ឌីជេ​ ណាណា​ ៖ ​«​ចំណេះ​ដឹង​គឺ​ជា​សម្រស់​ដែល​មនុស្ស​ស្រី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​»

  • 2017-03-22 07:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​មិន​អាច​នៅ​ស្ថិត​ស្ថេរ​រហូត​ទេ ​ពោល​គឺ​មាន​តែ​ចំណេះ​ដឹង​ទេ ដែល​ជា​ដើម​ទុន​ដ៏​រឹង​មាំ ​និង​ជា​អាវ​ពោង​សុវត្ថិភាព​ការពារ​នៅ​ពេល​ដែល​យើង​បាត់បង់​សម្រស់ ​។ នេះ​ជា​ការ​លើក​ឡើង​របស់​ឌីជេ​ ណាណា ​ដែលបាន​ចែក​រំលែក​ពី​បទ​ពិសោធន៍ ​ទាក់​ទង​ទៅ​នឹង​ឥទ្ធិពល​របស់​ស្ត្រី​ក្រោម​ប្រធានបទ ​«ចំណេះ​ជា​ដើមទុន» កាល​ពី​ពេល​ថ្មីៗ​នេះ។

ឌីជេ ណាណា ចែករំលែកបទពិសោធន៍ទាក់ទងនឹងឥទ្ធិពលរបស់ស្រ្តី

​ណាណា បាន​បន្ត​ថា ​សម្រស់​របស់​មនុស្ស​ស្រី​អាច​កើត​មាន​មក​ពី​កំណើត ​ឬ​ពេល​ខ្លះ​វា​ក៏​អាច​កើត​ចេញ​ពី​ការ​តុប​តែង​កែ​ច្នៃ​ផង​ដែរ ​។ បន្ថែម​ពី​លើ​រូប​សម្រស់ ចំណេះដឹង​ក៏​ជា​ផ្នែក​មួយ​សំខាន់​បំផុត ព្រោះ​ទាំងពីរ​នេះ​គឺ​ជា​កត្តា​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ប្រុស ​ព្រម​ទាំង​ជា​កត្តា​ទាក់​ទាញ​ឱកាស​ការងារ​យ៉ាង​ច្រើន ​ដែល​ធ្វើ​ឱ្យ​កញ្ញា​ទទួល​បាន​ភាព​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ ​។

ទោះ​ជា​យ៉ាង​ណា​ក្តី ​​ម្ចាស់​ទំព័រ​ហ្វេសប៊ុក ​Dj ​NanaTips ​រូបនេះ​ក៏​បាន​ប្រាប់​ពី​ទម្លាប់​ផ្ទាល់​ខ្លួន​មួយ​ថា​៖ ​«ជា​រៀង​រាល់​ថ្ងៃ ​ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​ផាត់​មុខ ​គឺ​ជា​ពេល​ដែល​ខ្ញុំ​ស្តាប់​ព័ត៌មាន​» ។ ត្រង់​ចំណុច​នេះ ​កញ្ញា​ចង់​មាន​ន័យ​ថា ​ទោះ​បី​ជា​រវល់​ខ្វល់​ខ្វាយ​ពី​សម្រស់​យ៉ាង​ណា​ក៏​ដោយ ​ប៉ុន្តែ​នាង​នៅ​តែ​មាន​ពេល​វេលា សម្រាប់​ស្វែង​រក​ចំណេះ​ដឹង​តាម​រយៈ​ទម្លាប់​នៃ​ការ​ស្តាប់​ពត៌មាន​ជា​ប្រចាំ ​៕

អត្ថបទៈ រ័ត្ន