ស្នេហា​៦​​​បែប​ដែល​​​មាន​ឥទ្ធិពល​បំផុត​លើ​ស្ត្រី​គ្រប់​រូប​​

  • 2017-03-22 03:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​គ្រប់​រូប​អាច​មាន​ការ​គិត​ ឬ​ការ​សម្រេច​ចិត្ត​ខុស​គ្នា​​ពី​ម្នាក់​ទៅ​ម្នាក់​ តែ​ចំពោះ​ទំនាក់ទំនង​​​៦​ប្រភេទខាងក្រោម​​នេះ​វិញ​ ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​​ជួប​ប្រទះ​ក្នុង​ជីវិត។​​ សាក​ពិនិត្យ​បន្តិច​មើល​ថា​តើ​​​​អ្នក​កំពុង​ស្ថិត​នៅ​មួយ​ណា?

១. ស្នេហា​ទាំង​សង​ខាង៖ កើត​ឡើង​ពេល​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ដុះ​ពន្លក​ស្នេហ៍​រៀង​ខ្លួន។​ បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្នេហា​ប្រភេទ​នេះ​ អ្នក​គឺ​ជា​មនុស្ស​សំណាង​បំផុត​។ គួរ​តែ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​តាម​ដែល​អាច​ធ្វើ​បាន។​

២. ការ​ស្រឡាញ់​បែប​ស្ងៀម​ស្ងាត់៖ មនុស្ស​ពីរ​នាក់​អង្គុយ​ជិត​គ្នា​ហើយ​មាន​អារម្មណ៍​ពិសេស​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​បាច់​និយាយ​។ ទោះ​យ៉ាង​ណា​ ​ការ​យល់​អារម្មណ៍​បែប​នេះ​គឺ​ពិបាក​ណាស់ ព្រោះ​វា​ត្រូវ​ការ​ពេល​ និង​ការ​ប្រឹងប្រែង​ច្រើន។​

៣. ស្រឡាញ់​ដើម្បី​សម្រេច​បំណង​៖ ស្នេហ៍​ប្រភេទ​នេះ​មិន​ល្អ​ហើយ​ក៏​មិន​អាក្រក់។​ វា​ជា​ការ​ស្រឡាញ់​ដើម្បី​សម្រេច​គោល​ដៅ​អ្វី​មួយ​តាម​ការ​គ្រោង​ទុក​។ ឧទាហរណ៍​បុរស​ម្នាក់​មក​ស្រឡាញ់​យើង​ដោយ​សារ​ចង់​បាន​តំណែង​ខ្ពស់​ក្នុង​ក្រុម​ហ៊ុន​ប៉ា​យើង​។ ក្នុង​ករណី​ខ្លះ​ វា​អាច​វិវត្តន៍ជា​ស្នេហា​ពិត​ តែ​ក្នុង​ករណី​ភាគ​ច្រើន​​វា​​នឹង​នាំ​ដល់​ការ​​បែក​បាក់​បន្ទាប់​ពី​សម្រេច​បំណង​ហើយ។

៤. យក​ស្នេហា​ជា​​ការ​ពិសោធន៍​៖ កើត​ឡើង​ពេល​ដែល​បុរស​ម្នាក់​​បង្កើត​ទំនាក់ទំនង​ជាមួយ​យើង​ដើម្បី​ចង់​ផ្លាស់​ប្ដូរ​ ឬចង់​ពិសោធន៍​ចិត្ត​យើង​​លើ​រឿង​អ្វី​មួយ។​ ស្នេហា​ប្រភេទ​នេះ​ធានា​ថា​ ៩៨%​បរាជ័យ​។​

៥. ស្នេហា​បែប​លិច​អណ្ដែត​៖ ការ​ឈឺ​ចាប់​ពី​ការ​បែក​គ្នា​មិន​ទាន់​រសាយ​អស់​ផង​ យើង​​ក៏​ប្រឹង​ប្រែង​ផ្សះផ្សា​ទំនាក់ទំនង​ឡើង​វិញ​ទោះ​ដឹង​ថា​មិន​អាច​ទៅ​រួច​ ឬ​ដឹង​ថា​ស្នេហា​នេះ​​ងាយ​នឹង​ប្រេះ​បែក​ណាស់។​ បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ​ វិធី​ល្អ​បំផុត​គឺ​បែក​គ្នា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។​ មិន​ត្រូវ​នៅ​ត្រាំត្រែង​ក្នុង​រឿង​បែប​នេះ​ទេ។​

៦. ស្នេហា​​បែប​ប្រកួត​ប្រជែង៖ ស្នេហា​ពិត​​គឺ​សំដៅ​ដល់​ការ​ជួយ​គ្នា​ឲ្យ​រីកចម្រើន​ តែ​ចំពោះ​ការ​ស្រឡាញ់​បែប​ប្រកួត​ប្រជែង​នេះ​វិញ​គឺ​ជា​ការ​ចង់​ឈ្នះ​ចាញ់​ដើម្បី​បាន​ប្រសើរ​ជាង​ដៃ​គូ​ម្ខាង​ទៀត។​ នារី​ណា​ក៏​ដោយ​បើ​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​ប្រភេទ​នេះ​គួរ​តែ​និយាយ​ថា​ Good Bye​ ទៅ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម