មាន​រឿង ១០ យ៉ាង​ស្រី​ៗ​ចង់​ឲ្យ​មនុស្ស​ប្រុស​ដឹង​ណាស់ តែ​មិន​ហ៊ាន​និយាយ​ប្រាប់

  • 2017-03-22 02:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​សង្សារ​នឹង​គ្នា​ប្រុស​ៗ​ដឹង​អត់​ថា មនុស្ស​ស្រី​មាន​រឿងរ៉ាវ​ជា​ច្រើន​លាក់​ទុក ហើយ​​ចង់ឲ្យ​ម្ចាស់​ស្នេហ៍​ដឹង​​​ដោយ​ខ្លួន​ឯង។ រឿង​ខ្លះ​ពួក​យើង​​អាច​និយាយ​បាន ហើយ​រឿង​ខ្លះ​ទៀត​មិន​​និយាយ​ប្រាប់​បាន​ឡើយ តែ​ចង់ឲ្យ​មិត្ត​ប្រុស​ស្វែងយល់​ទៅ​វិញ៖

.ចង់ឲ្យ​គាត់​ចងចាំ​ថ្ងៃ​ពិសេស​ៗ​ដូចជា​ខួប​កំណើត​យើង និង anniversary ផ្សេង​ៗ ​តែ​​មិន​ហ៊ាន​ប្រាប់ ព្រោះ​មើល​ទៅ​ដូចជា​យើង​នឹង​ចង់​បាន​មិន​ចេះ​ឈប់​មិន​ឈរ។

រូបតំណាង

**២**.មិន​ចង់​ឲ្យ​សង្សារ​ខ្លួន​លួច​ឲ្យ​កន្ទុយភ្នែក​ស្រី​ដទៃ តែ​និយាយ​ទៅ​មិន​រួច ព្រោះ​យើង​ដូច​ជា​ហួងហែង​ពេក។

.មនុស្ស​ប្រុស​ចូលចិត្ត​លាក់​អារម្មណ៍​ណាស់ ដូចនេះ​យើង​តែង​ចង់ឲ្យ​គាត់​ប្រាប់​ពី​អារម្មណ៍​ពិត​ទាំង​ពេល​ខឹង ឬ​ពេល​សប្បាយ​ចិត្ត​។

.មនុស្ស​ស្រី​ចង់​បាន​បំផុត គឺ​ភាព​ថ្នាក់ថ្នម​ពី​បុរស តែ​យើង​មិន​ហ៊ាន​សុំ។

.យើង​តែង​ចង់បាន​កាដូរ​ដែល​មាន​ភាព​ប្លែក និង​មិន​ធ្លាប់​មាន​ស្រី​ណា​ទទួល​បាន។

.ចង់​ប្រាប់​ថា មិត្តភ័ក្ដិ​យើង​ក៏​មាន​សារសំខាន់​ខ្លាំង​ដូច​សង្សារ​ដែរ។

.ជា​សង្សារ​នឹង​គ្នា ទោះ​យើង​ជា​អ្នក​ខុស​មែន តែ​យើង​នៅតែ​ចង់ឲ្យ​មនុស្ស​​ប្រុសជា​អ្នក​សុំទោស។

រូបតំណាង

.ស្រី​ណា​ក៏​ដូច​ជា​ស្រី​ណា​ដែរ តែង​ចង់​បាន​មិត្ត​ប្រុស​ដែល​ពូកែ​សព្វគ្រប់​បែបយ៉ាង។

.ចង់​ឲ្យ​ដឹង​ថា​ស្រី​ៗ​ចូលចិត្ត​និយាយ​ច្រើន​ណាស់។

១០.រឿង​ដែល​សំខាន់​មួយ​ទៀត​នោះ គឺ​ចង់​ឲ្យ​គេ​យល់​ពី​ចិត្ត​យើង៕

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម