៩ឈុត​ពេល​សម្ពោធ​រឿង “Beauty and the Beast” របស់​តួ​ឯក​ស្រី មាន​ចំណុច​ពិសេស​លើស​ពី​ស្រស់​ស្អាត

  • 2017-03-22 02:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង Emma Watson តែង​មើល​ទៅ​ល្អ​ឥតខ្ចោះ​នៅ​ពេល​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម ប៉ុន្តែ​ចំណុច​ពិសេស​ប្លែក​​អំពី​តារា​សម្ដែង​រូប​នេះ​គឺរាល់​សំលៀកបំពាក់​របស់​នាង​មិន​ត្រឹម​តែ​មាន​ម៉ូដ​ស្អាត​ទាន់​សម័យ ប៉ុន្តែ​ក៏​មាន​ការ​គិត​គូរ​ពី​បរិស្ថាន​ផង​ដែរ។ Emma តែង​ស្វែង​រក​ម៉ាក​យីហោ​ណា​ដែល​មាន​គុណភាព ប៉ុន្តែ​ប្រើប្រាស់​ក្រណាត់​កែច្នៃ​ឡើង​វិញ​ និង​សកម្មភាព​រចនា​ដែល​មិន​ផ្ដល់​ផល​ប៉ះពាល់​ដល់​​បរិស្ថាន មិន​ប្រើ​ស្បែក​សត្វ​ ឬ​រោម​សត្វ នៅ​ពេល​ជ្រើសរើស​រាល់​សំលៀកបំពាក់​​ណា​មួយ​មក​ស្លៀក។

ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី “Beauty and the Beast” Emma បាន​ឈាន​ជើង​លើ​កំរាល​ព្រំ​ក្រហម​នៅ​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភពលោក និង​បាន​ប្រើប្រាស់​​វេទិកា​របស់​នាង​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ការ​ប្រើប្រាស់​ និង​ច្នៃ​ម៉ូដ​សំលៀកបំពាក់​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ ទស្សនា​ម៉ូដ​សំលៀកបំពាក់​របស់​ Emma ពេល​ចេញ​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​នេះ​ទាំង​អស់​គ្នា៖

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ http://www.teenvogue.com/gallery/emma-watson-beauty-and-the-beast-red-carpet-eco-friendly

ប្រែសម្រួលៈ វ៉ាន់ថន

អត្ថបទពេញនិយម