ធ្វើ​រឿង​ទាំង​ ៨​ នេះ​ជាមួយ​មិត្តភ័ក្ដិ​​ស្រី​ៗ​គ្នា​ឯង ដឹង​តែ​សប្បាយ​ហ្មង!

  • 2017-03-21 10:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្វី​ក្នុង​ជីវិត​​​ប្រសើរ​ជាង​ការ​សើច​ទេ​មែន​ទេ​ ជា​ពិសេស​ជាមួយ​មិត្តភ័ក្ដិ​យើង​តែង​ម្ដង។​ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ទាំង​៨​ដែល​យើង​អាច​រីករាយ​ជាមួយ​ពួក​គេ​បាន​ ធានា​ថា​នឹង​បង្កើត​អនុស្សាវរីយ៍​​ល្អ​ៗ​​មិន​អាច​បំភ្លេច​​បាន​មិន​ខាន។​

១. ជប់លៀង​អាហារ​ពេល​ល្ងាច៖ ការ​ចម្អិន​ម្ហូប​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​ពិត​ជា​​រឿង​​ដ៏​សប្បាយ​រីករាយ​មួយ។​ ចម្អិន​ជាមួយ​គ្នា​ ហើយ​សាក​ភ្លក់​ស្នាដៃ​គ្នា​បន្តិច​​មើល៍។​

២. ធ្វើ​ការងារ​ស្ម័គ្រចិត្ត៖ គ្មាន​អ្វី​ធ្វើ​ឲ្យ​យើង​ចងចាំ​គ្នា​បាន​ល្អ​ជាង​ការងារ​ស្ម័គ្រចិត្ត​ទេ។​ បានទាំង​​បទ​ពិសោធន៍​ បាន​ទាំង​ភាព​ស្និទ្ធស្នាល​ ព្រម​ទាំង​បាន​ជួយ​សង្គម​ផង។​

៣. ទៅ​បោះ​ជំរំ​​៖ ទៅ​ដើរ​ព្រៃ​ស្រូប​ខ្យល់​បរិសុទ្ធ​ ឡើង​ភ្នំ​ ឆ្លង​ទឹក​។​ គ្រាន់​តែ​គិត​ក៏​សប្បាយ​ដែរ។​

៤. ទៅ​លេង​កីឡា៖​ ​អាច​ផ្ដល់​ប្រយោជន៍​​ជា​ច្រើន​ដូចជា​ ​រាង​កាន់​តែ​ស្អាត​ សុខភាព​កាន់​តែ​ល្អ​ ព្រម​ទាំង​បាន​ចំណាយ​ពេល​ជាមួយ​មិត្ត​ផង។​

៥. ទៅ​មើល​រឿង​ជាមួយ​គ្នា​៖ រើស​រឿង​ណា​ដែល​ទាំង​អស់​​គ្នា​ចូលចិត្ត​ហើយ​មើល​ជាមួយ​គ្នា។​ កុំ​ភ្លេច​ Popcornផង​ណា៎។

៦. ខ្ចប់​អាហារ​ទៅ​ញ៉ាំ​ខាង​ក្រៅ៖ ជាពិសេស​ពេល​យើង​ចង់​កាត់​បន្ថយ​ការ​ចំណាយ​។​ យើង​អាច​ចំណាយ​ពេល​មួយ​ល្ងាច​ជជែក​គ្នា​ពី​នេះ​ពី​នោះ​បាន។​

៧. ទៅ​ជិះ​កង់​ជាមួយ​គ្នា៖ ជិះ​កង់​នឹង​នាំ​ឲ្យ​​អារម្មណ៍​ប្លែក​មិន​ខាន​ជា​ពិសេស​បើ​​បាន​ទៅ​តាម​ខេត្ត​​ ចូល​តាម​ភូមិ​​ទៀត​រិត​តែ​ឡូយ​។​

៨. ទៅ​លេង​តាម​កម្មវិធី​បុណ្យ​ធំ​ៗ៖ ​ដូចជា​ បុណ្យ​ភូមិ​ ឬ​អង្គរ​សង្ក្រាន្ត​ជា​ដើម​សុទ្ធ​តែ​ជា​ឱកាស​ល្អ​​​សម្រាប់​​សាង​អនុស្សាវរីយ៍​ជាមួយ​គ្នា។​

​ ដូចនេះ​ ដល់​ពេល​ហើយ​ដែល​យើង​ត្រូវ​សាង​ការ​ចង​ចាំ​ល្អ​ៗ​ជាមួយ​មិត្ត​របស់​យើង​។​ សកម្មភាព​ទាំង​នេះ​នឹង​នាំ​ឲ្យ​មិត្ត​ភាព​កាន់​តែ​ជិតស្និទ្ធ​មិន​ខាន៕

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម