ធ្វើម៉េចល្អទៅ បើ​មាន​មិត្ត​ប្រុស​ជា​មនុស្ស​ចូល​ចិត្ត​ញ៉ែ​ស្រី​ច្រើន​?

  • 2017-03-21 07:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​បាន​ប្រាកដ​ចិត្ត​ថា ​មិត្ត​ប្រុស​របស់​អ្នក​ពិត​ជា​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ ​ប៉ុន្តែ​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​គាត់​នៅ​តែ​ព្យាយាម​រញ៉េរ​ញ៉ៃ​ជាមួយ​អ្នក​ផ្សេង​ទៀត​? ចុះ​ចំណែក​អ្នក​ក្នុង​នាម​ជា​មិត្ត​ស្រី ​តើ​គួរ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា​?

១​. សង្កេត​កាយ​វិការ​របស់​មិត្ត​ប្រុស​៖ ក្នុង​នាម​ជា​មិត្ត​ស្រី ​ត្រូវ​ចេះ​ចាប់​អារម្មណ៍​ទៅ​លើ​ទង្វើ​មិត្ត​ប្រុស​របស់​ខ្លួន ​ថា​តើ​កាយ​វិការ​របស់​គាត់​ពិត​ជា​ការ​លេប​ខាយ​ជាមួយ​ស្រី​ផ្សេង ​ឬ​គ្រាន់​តែ​ជា​កាយ​វិការ​រាក់​ទាក់​ធម្មតា។

រូបតំណាង

**២​. វិភាគ​ថ្លឹង​ថ្លែង​៖** ស្រីៗ​គួរ​តែ​សួរ​ខ្លួន​ឯង​ថា ​ទង្វើ​ដែល​មិត្ត​ប្រុស​ធ្វើ​ដាក់​អ្នក​ផ្សេង​នោះ ​ដូច​ទៅ​នឹង​អ្វី​ដែល​គាត់​ធ្លាប់​ធ្វើ​កាល​ដែល​គាត់​តាម​ចែ​ចង់​អ្នក​ពី​ដំបូង​ដែរ​ឬទេ​?

៣​. វិធី​សាស្ត្រ​និយាយ​ជាមួយ​មិត្ត​ប្រុស​៖ ត្រូវ​ប្រាប់​មិត្ត​ប្រុស​ពី​អារម្មណ៍​របស់​អ្នក ​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​ទាំង​នោះ ហើយ​ត្រូវ​សួរ​នាំ​ពី​មូល​ហេតុ​នៃ​ការ​ប្រព្រឹត្ត​របស់​គាត់។ ពេល​ខ្លះ​អ្នក​ទាំង​ពីរ​ត្រូវ​បង្ហាញ​ភាព​ជឿ​ជាក់​ទៅ​លើ​គ្នា ​ដោយ​ដាក់​លក្ខខណ្ឌ​ចំពោះ​ករណី​ដែល​មិន​ពេញ​ចិត្ត ​ឬពេល​ខ្លះ​ត្រូវ​ដក​ថយ​ម្នាក់​មួយ​ជំហាន​ដើម្បី​ជៀស​វាង​ជម្លោះ។

៤​. សួរ​ខ្លួន​ឯង​៖ សួរ​ខ្លួន​ឯង​ថា ​តើ​អ្នក​ព្រម​នឹង​ទទួល​យក​ទង្វើ​របស់​មិត្ត​ប្រុស​អ្នក​បាន​ដែរឬ​ទេ បើ​ទោះ​ជា​គាត់​បាន​បក​ស្រាយ​ និង​បង្ហាញ​ភាព​ស្អាត​ស្អំ​រួច​រាល់​ហើយ​។

៥​. កំណត់​ព្រំ​ដែន​នៃ​ភាព​អំណត់​៖ បើ​សិន​ជា​ភាព​អំណត់​របស់​អ្នក​ចំពោះ​ស្នេហា​មួយ​នេះ​វា​បាត់​បង់​អស់​ទៅ​ហើយ ​ដូច្នេះ​វិធី​តែ​ម្យ៉ាង​គឺ​មាន​តែ​ការ​ចាក​ចេញ៕

ប្រភព​៖ Youqueen

ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម