ហេតុផល ៤ យ៉ាង​បញ្ជាក់​ថា​ ទោះ​​បី​យើង​ស្រលាញ់​​ប៉ុណ្ណាក៏​គួរ​​តែចាកចេញ​ពី​គេ​ដែរ

  • 2017-03-21 04:51:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ពេល​ស្រលាញ់​បុរស​ណា​ម្នាក់​ហើយ ពិតជា​មិន​ចង់​បែក​គ្នា​ទេ។ តែ​មាន​ហេតុផល​ច្រើន​ទើប​តម្រូវ​ឲ្យ​យើង​ទ្រាំ​នៅ​ជាមួយ​គ្នា​ទៀត​មិន​បាន។ ដូចនេះ​ពេល​ចាកចេញ គឺ​ព្រោះ​ហេតុផល ៤ យ៉ាង​ដូច​ខាង​ក្រោម៖

១.គាត់​ឈប់​ស្រលាញ់​យើង

នេះ​ជា​ហេតុផល​ធំ​បំផុត​ដែល​តម្រូវ​ឲ្យ​យើង​ដក​ខ្លួន​ពី​ជីវិត​គាត់ ព្រោះ​បើ​គាត់​លែង​មាន​ចិត្ត​ស្រលាញ់​យើង​ដូច​មុន​​ទៀត​ហើយ ទោះ​នៅ​ជាមួយ​គ្នា​ក៏​គ្មាន​ន័យអ្វី​​ទៀត​ដែរ។

រូបតំណាង

**២.យើង​មិន​ដែល​ចង់​គិតគូរ​រឿង​អនាគត​ជាមួយ​គាត់**

ពេល​ខ្លះ បើ​ទោះ​ជា​ស្រលាញ់​បុរស​នោះ​ប៉ុណ្ណា​ក៏​ដោយ តែ​យើង​បែរជា​​មិន​ធ្លាប់​គិត​​ចង់​រៀបការ​សាង​គ្រួសារ​ជាមួយ​គាត់​សោះ។ នេះ​ជា​មូលហេតុ​ដែល​គួរតែ​ដល់​ពេល​ចាកចេញ​ហើយ ដើម្បី​ឲ្យ​គាត់​បាន​សាង​អនាគត​ជាមួយ​មនុស្ស​ស្រី​ល្អ​ជាង​យើង។

៣.គាត់​មិន​សប្បាយ​ចិត្ត​​ពេល​នៅ​ជាមួយ​យើង

ប្រាកដ​ណាស់​មនុស្ស​ស្រី ពិតជា​ហ៊ាន​លះបង់​អ្វី​គ្រប់​បែប​យ៉ាង ព្រោះ​តែ​ស្នាម​ញញឹម​បុរស​ជា​ទី​ស្រលាញ់។ តែ​បើ​គាត់​មាន​ទុក្ខ​ព្រួយ​ពេល​សេពគប់​នឹង​គ្នា គួរតែ​ដោះលែង​ឲ្យ​គេ​ស្វែង​រក​មនុស្ស​ស្រី​ធ្វើឲ្យ​គេ​មាន​ក្ដី​សុខ​វិញ​ចុះ។

រូបតំណាង

៤.គាត់​ឈឺចាប់

តាម​ការ​ពិត​យើង​ទាំងពីរ​ស្រលាញ់​មិន​អាច​ខ្វះ​គ្នា​បាន​ឡើយ តែ​ហេតុផល​ដែល​យើង​ចាកចេញ​ទាំង​ក្ដី​ស្រលាញ់​បែប​នេះ ព្រោះ​​គាត់​តែង​ឈឺ​ចុកចាប់​ពេល​នៅ​ជាមួយ​យើង ហើយ​​មាន​សម្ពាធ​ពី​គ្រួសារ ឬ​វណ្ណៈ​សង្គម៕

រូបតំណាង

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម