ស្នេហា​ដែល​បាន​មក​ងាយ​ ពេល​បាត់​បង់​ក៏​រហ័ស​មែន​អត់?

  • 2017-03-21 04:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ស្នេហា​បាន​ដោយ​ងាយ​ គឺ​ជា​ប្រភេទ​ស្នេហា​ឃើញ​ភ្លាម​ស្រលាញ់​ភ្លាម ឬ​ជា​ស្នេហ៍​ដែល​មិន​បាន​ត្រៀម​ទុក​ ពេល​មក​ដល់​អារម្មណ៍​ក៏​ទទួល​យក​ភ្លាម​។ ចុះ​ស្នេហា​បែប​នេះ​ងាយ​បាត់​បង់​ឬ​យ៉ាង​ណា? បើ​ម្នាក់​ៗ​មើល​ចិត្ត​គ្នា​ដោយ​ប្រើ​រយៈ​ពេល​ខ្លី​បែប​នេះ? ចង់​ដឹង​ច្បាស់​មក​ស្ដាប់​ស្រី​ៗ ៤​-៥​នាក់​ដែល​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ទាំង​នេះមើល៍។

រូបតំណាង

**ស្រី​មុំ៖** ប្រាកដ​ជា​អញ្ចឹង​ហើយ វា​មិន​អាច​បាន​យូរ​អង្វែង​ទេ ព្រោះ​ជា​ស្នេហា​ផ្លេក​បន្ទោរ ងាយ​បាន​ងាយ​បែក​។

រ័ត្ន៖ ពាក្យ​ចាស់​និយាយ​មិន​ខុស​ទេ ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ស្នេហា​បែប​នេះ ពួក​យើង​ម្នាក់​ៗ​គ្មាន​ទំនុក​ចិត្ត​លើ​គ្នា​ទេ ហើយ​ក៏​បែប​គ្នា​បន្ទាប់​ពី​ទាក់​ទង​បាន​ ២​សប្ដាហ៍។

ធីតា៖​ អាច​និយាយ​បាន​ថា​ មក​ពី​ស្នេហា​នេះ​ ស្រលាញ់​ព្រោះ​តែ​ភាព​ខាង​ក្រៅ​​មិន​បាន​គិត​ពី​ចរិត​ខាង​ក្នុង​ ចង់​មិន​ចង់​វា​មិន​បាន​យូរ​ទេ។

ណារី៖ អ្នក​ណា​ទៅ ចង់​បែក​ពី​មនុស្ស​ដែល​ស្រលាញ់​ តែ​បើ​ស្រលាញ់​បែប​លេង​សើច ឬ​បាន​តែ​មួយ​ឆាវ​អញ្ចឹង​ សុំ​ទោស​ខ្ញុំ​អត់​លេង​ចូល​ទេ។

ផល្លីតា៖ វា​មិន​អញ្ចឹង​ទាំង​អស់​ទេ ព្រោះ​ខ្ញុំ​និង​មិត្ត​ប្រុស ស្គាល់​គ្នា​ពេល​ខ្លី​តែ​ការ​ស្រលាញ់​ស្ថិត​លើ​ការ​​ យល់​ចិត្ត​ចំពោះ​គ្នា​ វា​មិន​ស្ថិត​លើ​ពេល​វែង​ពេល​ខ្លី​អី​ទេ។

មិនា៖ មក​ពី​ម្នាក់​ៗ​យក​រឿង​ហ្នឹង​មក​គិត ទើប​ស្នេហា​នេះ​វា​មិន​បាន​យូរ​ សាកល្បង​បើក​ចិត្ត​ ស្វែង​យល់​ពី​គ្នា​ទៅ​ នោះ​ហ្នឹង​ទទួល​បាន​ផ្លែ​ផ្កា​មិន​ខាន​។

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម