៦ របៀប​បង្កើន​ទំនុក​ចិត្ត​ជាមួយ​ម្ដាយ​ក្មេក ​កូន​ប្រសា​ស្រី​គ្រប់​រូប​គួរតែ​ដឹង

  • 2017-03-21 02:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ធ្វើឲ្យ​ម្ដាយ​ក្មេក​ទុក​ចិត្ត និង​ដាក់​ចិត្ត​ស្រលាញ់​យើង​ដូច​កូន​បង្កើត​កើត​នោះ មិនមែន​ជា​រឿង​ងាយស្រួល​ទេ តែ​វា​ក៏​មិន​លំបាក​អ្វី​ពេក​ដែរ។ ដូចនេះ​បើ​មិត្ត​នារី​ចង់បង្កើនភាព​ស្និទ្ធស្នាល​​ជាមួយ​ម្ដាយ​ក្មេក​នោះ ៦ វិធី​ខាងក្រោម​អាច​ជួយ​បាន៖

១.ធ្វើ​អ្វី​ដែល​ជា​ខ្លួន​យើង៖ កុំ​ព្យាយាម​ធ្វើ​អ្វី​ដែល​មិនមែន​ជា​ចរិត​ពិត​របស់​ខ្លួន​ឯង​អី។ ព្រោះ​ម្ដាយ​ក្មេក​អាច​មើល​ដឹង​ថា​យើង​កំពុង​ធ្វើ​ពុត ឬ​ក៏​យើង​ជា​មនុស្ស​មាន​អត្តចរិត​បែប​នេះស្រាប់។

រូបតំណាង

**២.ចំណាយ​ពេល​វេលា​ជាមួយ​គាត់**៖ មិន​ថា​យើង​រវល់​ប៉ុណ្ណា​ឡើយ តែ​យ៉ាង​ណាស់​គួរតែ​ចំណាយ​ពេល​ជាមួយ​គាត់​នៅ​ក្នុង​ផ្ទះបាយ​ដើម្បី​ធ្វើ​ម្ហូប ឬ​ដើរ​ផ្សារ​ទិញ​សម្ភារៈ​ផ្សេង​ៗ។

៣.នាំ​គាត់​ចូល​ហាង៖ វិធី​នេះ​អាច​និយាយ​ថា​ជា​ការ​យក​ចិត្តថ្លើម​ក៏​បាន​ដែរ តែ​ពិត​ជា​ទទួល​ផល​យ៉ាង​ច្រើន​មែន។ គួរតែ​នាំ​ម្ដាយ​ក្មេក​ទៅ​ហាង​ថែរក្សា​សម្រស់ ឬ​ទៅ​ហាង​ទិញ​សំលៀកបំពាក់, ស្បែកជើង, កាបូប ព្រោះ​មនុស្ស​ស្រី​មិន​ថា​វ័យ​ណា​ទេ គឺ​នៅ​តែ​ស្រលាញ់​របស់​អស់​ទាំងនេះ។

៤.ស្ដាប់​គាត់​និយាយ៖ ប្រសិនបើ​ចង់​ឲ្យ​ទំនាក់ទំនង​ជាមួយ​ម្ដាយក្មេក និង​កូន​ប្រសា​ស្រី​រឹតតែ​ស្អិតល្មួត ពេល​គាត់​និយាយ​ណែនាំ​អ្វី ត្រូវ​អង្គុយ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ដើម្បី​ឲ្យ​មើល​ឃើញ​ថា​យើង​ពិត​ជា​ក្មេក​ល្អ ចេះ​ស្ដាប់​បង្គាប់។

៥.ដឹង​ពី​គាត់​ឲ្យ​បាន​ច្រើន៖ គួរ​តែ​ស្គាល់​គាត់​ឲ្យ​បាន​ច្រើន​ទាំង​ចំណង់ចំណូលចិត្ត​ម្ហូប​អាហារ និង​ការ​ស្លៀកពាក់។

រូបតំណាង

៦.កំដរ​គាត់​មើល​ទូរទស្សន៍៖ មនុស្ស​ចាស់​ចូលចិត្ត​បំផុត​ពេល​មាន​កូន​មក​អង្គុយ​កំដរ​គាត់​មើល​ទូរទស្សន៍ និង​នាំ​គ្នា​និយាយ​ពិភាក្សា​ពី​សាច់រឿង៕

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម