វិធី​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍ ៥ យ៉ាង​ធ្វើឲ្យ​គ្រួសារ​មាន​សុភមង្គលទ្វេដង​

  • 2017-03-20 09:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ប្រារព្ធ​កម្មវិធី​ខួប​អាពាហ៍ពិពាហ៍ ពិតជា​សំខាន់​ណាស់ ដើម្បី​រឹត​ចំណង​ស្នេហា​ឲ្យ​កាន់តែ​មាន​សុភមង្គល​ខ្លាំង​ឡើង។ ៥ វិធី​ខាងក្រោម ជា​ការរំលឹក​ខួប​រៀបការ​ដ៏​ល្អ​បំផុត៖

១.ធ្វើ​ដំណើរ​កម្សាន្ត​រួម​គ្នា

ការ​ធ្វើ​ដំណើរ​កម្សាន្ត​រួម​គ្នា​រវាង​ប្ដី​ប្រពន្ធ​តែ​ពីរ​នាក់​នា​ថ្ងៃ​ពិសេស​នោះ ពិតជា​វិធី​ល្អ​ខ្លាំង​បំផុត ដើម្បី​រំលឹក​គ្រា​ចាប់​ដៃ​គ្នា​ជា​លើក​ដំបូង។ បើ​ចង់​ឲ្យ​ស្នេហា​ដូច​ថ្ងៃ​រៀបការ​ដំបូង​គួរតែ​ទៅ​កន្លែង​ក្រេបទឹកឃ្មុំ​ម្ដង​ទៀត នោះ​អនុស្សាវរីយ​ទាំង​ប៉ុន្មាន​នឹង​ផុស​នៅ​ចំពោះ​មុខ​អ្នក​ទាំងពីរ។

រូបតំណាង

**២.ញ៉ាំ​អាហារ​ក្រោម​ពន្លឺ​ភ្លើង​ទៀន**

ដ្បិត​តែ​ជម្រើស​ញ៉ាំ​អាហារ​ក្រោម​ពន្លឺ​ភ្លើង​ទៀន មិន​ពិសេស​ខ្លាំង​ដូច​ការ​ធ្វើ​ដំណើរ​កម្សាន្ត​មែន តែ​វិធី​នេះ​ពិតជា​មាន​ភាព​រ៉ូមែនទិក សម្រាប់​ប្ដី​ប្រពន្ធ​ចូលចិត្ត​បែប​អន្លង់អន្លោច។ អាហារ​ក្រោម​ពន្លឺ​ភ្លើង​ទៀន ថែម​ស្រា​ក្រហម​បន្តិច ធ្វើឲ្យ​ស្នេហា​កាន់តែ​ស្អិតល្មួត​ដូច​គូស្នេហ៍​ថ្មោង​ថ្មី។

៣.ទៅ​បារ​រាំ

ដើម្បី​ឲ្យ​ដូច​ពេល​សុំ​ស្នេហ៍​លើក​ដំបូង ស្វាមី​គួរតែ​ណាត់​ភរិយា​ចេញ​ទៅ​កម្សាន្ត​នៅ​ក្នុង​បារ​បរិយាកាស​ដូច​បរទេស និង​សុំ​ភរិយា​រាំ​បទ​មនោសញ្ចេតនា​ជាមួយ​គ្នា។

៤.ទៅ​មើល​កុន

ភាពយន្ត​ដែល​គួរ​ឲ្យ​ស្វាមី​ភរិយា ទៅ​មើល​គួរតែ​ជា​ស្នេហា​បែប​យុវវ័យ ដូច​គ្រា​ដើម​កាល​អ្នក​ទាំងពីរ​ទើប​ស្គាល់​គ្នា។ ប្រភេទ​រឿង​ដូចជា "The Proposal” “The Vow” និង "Date Night ” ជាដើម។

៥.ការពញ្ញាក់​អារម្មណ៍

គួរ​មាន​រៀបចំ​កម្មវិធី​តូច​មួយ​នៅ​ក្នុង​ផ្ទះ ដោយរៀបចំ​កម្មវិធី​ភ្ញាក់ផ្អើល​មួយ​ដល់​អារម្មណ៍​ខាង​ស្រី និង​​​អញ្ជើញ​បងប្អូន​ដែល​ស្និទ្ធស្នាល​គ្នា​បំផុត​មក​ចាំ​ស្វាគមន៍​ភរិយា។ ​គួរ​បន្ថែម​នំ​ខេក និង​មាន​ការ​ញ៉ាំ​អាហារ​ដែល​មាន​ទាំង​បៀរ កំដរ​បរិយាកាស​ផង​ដែរ៕

រូបតំណាង

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម