មនុស្ស​ស្រី​ងាយ​ចាញ់​ស្នេហ៍​បុរស​ដែល​សម្បូរ​វោហា?
  • 2017-03-20 09:37:26
  • ចំនួនមតិ

ចន្លោះមិនឃើញ

គ្រាន់​តែ​ពូ​កែ​និយាយសោះ​អាច​ឆក់​បេះ​ដូង​​មនុស្ស​ស្រី​បាន​ងាយ​ម្ល៉េះ? រឿង​នេះ​ដូច​លេង​សើច​ពេក​ទេដឹង​​ព្រោះ​ស្រី​ៗ​មិន​ងាយ​ដាក់​ចិត្ត​ស្រលាញ់​អ្នក​ណា​ផ្ដេសផ្ដាស​ទេ​មែន​អត់? ចង់​ដឹង​រឿង​ហ្នឹង​ម៉េច​វិញ​ តោះ! ​មក​អាន​​បទ​ពិសោធ​ន៍របស់ស្រីៗ​ដែល​បាន​លង់​ស្នេហ៍​ដៃ​គូគាត់​ដល់​សព្វថ្ងៃ៖

រូបតំណាង

​​​​​សិលា៖​​​​​ មិត្ត​ប្រុស​ខ្ញុំ​ជា​មនុស្ស​ពូកែ​និយាយ​ណាស់ ពិសេស​និយាយ​ឲ្យ​សើច​គ្រប់​ពេល មិន​ថា​ពេល​ណា​ទេ នេះ​ជា​ហេតុផល​ដែល​គាត់​យក​បាន​បេះ​ដូង​ខ្ញុំ។

​​​​​វីនណា៖​​​​​ អត់​ដឹង​ត្រូវ​បដិសេធ​ឬ​និយាយ​ម៉េច​ឲ្យ​សម ព្រោះ​ខ្ញុំ​ជា​មនុស្ស​មិន​សូវ​មាត់​ក ចូលចិត្ត​ស្ងៀម​ស្ងាត់​។ តែ​បុរស​ម្នាក់​នេះ(សង្សារ)​គាត់​ដើរ​ចូល​មក​ជីវិត​ខ្ញុំ​ដោយ​ងាយ ដោយ​សម្ដី​ផ្អែម​ល្ហែម​ និង​ពោរ​ពេញ​ដោយ​មន្ត​ស្នេហ៍។

​​​​​លីណា៖​​​​​ បើ​និយាយ​ពី​ការ​និយាយ​ស្ដី មិន​ងាយ​មាន​អ្នក​ណា​និយាយ​ឈ្នះ​ខ្ញុំ​ទេ តែ​បែរ​ជា​មក​ចាញ់​ក្រោមថ្វី​មាត់​ប្រុស​ម្នាក់​ដែល​មាន​ឈ្មោះ ថា​ស្វាមី​អញ្ចឹង​សោះ (សើច)។

​​​​​វល័ក្ខ៖​​​​​ គាត់​ជា​មនុស្ស​សាមញ្ញ​បំផុត​គ្មាន​ទ្រព្យ​សម្បត្តិ​អី​ធំ​ដំ​ទេ​ តែ​គាត់​មិន​ត្រឹម​តែ​យក​បាន​ចិត្ត​ខ្ញុំ​ទេ សូម្បី​ម៉ាក់​ប៉ា​ខ្ញុំ ក៏​គាត់​មិន​លើក​លែង​ដែរ។ គាត់​ពូកែ​និយាយ​ណាស់​អ្នក​ផ្ទះ​មួយ​ណា​ក៏​ចូលចិត្ត​ស្ដាប់​គាត់​និយាយ មិន​ថា​រឿង​សាច់​ការ​ឬ​ក្រៅ​ផ្លូវ​ការ​នោះ​ទេ។

​​​​​សារី៖​​​​​ មិត្ត​ប្រុស​ខ្ញុំ ក្រៅ​ពី​មាន​ចំណេះ​ដឹង ការងារ​ល្អ គាត់​មាន​រឿង​ពិសេស​មួយទៀត​ គឺ​សម្ដី។ ប្រុស​ដែល​ពូកែ​និយាយ​ខ្ញុំ​ស្គាល់​ច្រើន​តែ​គាត់​ជា​មនុស្ស​ទី១​ក្នុង​ចំណោម​គេ​គ្រប់​គ្នា ដែល​ខ្ញុំ​ស្ដាប់​គាត់​និយាយ​ដោយ​គ្មាន​អារម្មណ៍​​ធុញ​ទ្រាំ​បន្តិច​ឡើយ​។

​​​​​ថាវរីយ៍៖​​​​​ ប្ដី​បង​ពូកែ​ធ្វើ​ឲ្យ​បង​ខឹង អន់​ចិត្ត​ និង​លួច​ផឹកស៊ី​ក្រៅ​សឹង​តែ​រាល់​យប់​ តែ​បង​ខឹង​មិន​ដែល​យូរ​ចាញ់​មន្ត​អាគម​គាត់​ហ្មង និយាយ​លួង​បង​បាត់​ខឹង​រហូត​ ។ ប្ដី​ពិន​និយាយ​ណាស់​ ស្រី​ៗ​ចូល​ចិត្ត​គាត់​ហ្នឹង​​សឹង​អី​។

​​​​​កាកា៖​​​​​ អត់​ចូលចិត្ត​ប្រុស​ពូកែ​និយាយ​ពេក​ទេ និយាយ​ច្រើន​ឆាប់​ធុញ​ណាស់ តែ​បើ​អត់​ចេះ​និយាយ​សោះ​ក៏​មិន​កើត​ដែរ​បង។

​ ចុះ​ស្រីៗ​ដ៏​ទៃ​ទៀត​គិត​អញ្ចឹង​ដែរ​អត់?

​​


អត្ថបទៈ តាំង ដាលីន