ទង្វើ​អចេតនា ៥ យ៉ាងរបស់​​ស្រី​ៗ​ ​ជា​មូលហេតុ​​បំផ្លាញ​ស្នេហា​ខ្លួន​ឯង​ទៅវិញ

  • 2017-03-20 03:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ នោះ​មិន​មែន​ជា​អ្វី​ដែល​យើង​តែង​ចិត្ត​ធ្វើឲ្យ​ទំនាក់ទំនង​ស្នេហា​មាន​ភាព​ល្អក់កករ​ឡើយ តែ​វា​ជា​រឿង​អចេតនា​ប៉ុណ្ណោះ។ ខាងក្រោម​នេះ គឺជា​ទង្វើ​អចេតនា ៥ យ៉ាង​​របស់​ស្រី​ៗ ដែល​ជា​មូលហេតុ​អាចបំផ្លាញ​ស្នេហា​ខ្លួន​ឯង​ផ្ទាល់ដៃ៖

១.ស្និទ្ធស្នាល​ជាមួយ​មិត្ត​រួម​ការងារ​ហួសហេតុ​ពេក៖ ពេល​ខ្លះ​ភាព​ស្និទ្ធស្នាល​ដែល​យើង​មាន​ចំពោះ​មិត្ត​រួម​ការងារ​បុរស​ៗ អាច​ធ្វើឲ្យ​ដៃគូ​ស្នេហា​មាន​ការ​ភាន់ច្រឡំ។ នេះ​ជា​អ្វី​ដែល​យើង​មិន​នឹក​ស្មាន​ដល់​ទោះ​តែ​សោះ ព្រោះ​គិត​ថា ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ធ្វើការ អាច​ជួយ​ឲ្យ​ការងារ​បាន​រលូន​ជាង​ពេល​មុន​ប៉ុណ្ណោះ។

រូបតំណាង

**២.ធ្វើ​ខ្លួន​មាន​អាថ៌កំបាំង**៖ ពី​មុន​ទូរសព្ទ​អ្នក​ទាំងពីរ​អាច​ដូរ​គ្នា​លេង​បាន​តាម​ចិត្ត តែ​ក្រោយ​មក​​​មាន​មិត្តភ័ក្ដិ​ប្រុស​ម្នាក់​ដែល​ឧស្សាហ៍​ឆាត​លេង ស្រី​ៗ​ក៏​ខ្លាច​សង្សារ​ឃើញ​សារ​ឆ្លើយឆ្លង​ទាំងនោះ​ធ្វើឲ្យ​យល់​ច្រឡំ ទើប​ព្យាយាម​លាក់បាំង ឬ​ដូរ​លេខ​សម្ងាត់​នៅ​លើ​ទូរសព្ទ។ តែ​នេះ​បែរ​ជា​មូលហេតុ​ដែលយើង​​បំផ្លាញ​ស្នេហា​ខ្លួន​ឯង​ទៅ​វិញ។

៣.គិត​ដល់​មិត្តភ័ក្ដិ​មុន​មិត្ត​ប្រុស៖ នេះ​ក៏​ជា​រឿង​ដែល​មនុស្ស​ស្រី​គ្មាន​ចេតនា​ធ្វើ​ដែរ ព្រោះ​គិត​ថា​បុរស​នឹង​យល់​ពី​ចំណង​មិត្តភាព​យើង​ជាមួយ​មិត្តភ័ក្ដិ តែ​នោះ​ជា​ភាព​ផ្ទុយគ្នាស្រឡះ។ រវាង​មិត្ត និង​សង្សារ​មាន​បញ្ហា​ដូចគ្នា បើ​យើង​ជ្រើសរើស​នៅ​កំដរ​ជាមួយ​មិត្ត ទុក​សង្សារ​នៅ​ក្រោយ អាច​ធ្វើឲ្យ​គេ​ខឹង និង​ដក់​ជាប់​អារម្មណ៍​មិន​ល្អ​មួយ​នោះ​ទុក​ជានិច្ច។

៤.សាំញ៉ាំ៖ ប្រសិនបើ​យើង​ជា​មនុស្ស​ចូលចិត្ត​និយាយ​ច្រឡំ​ដែល​ៗ ធ្វើឲ្យ​រំខាន​ដល់​អារម្មណ៍​គេ នោះ​ក៏​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​មនុស្ស​ប្រុស​មិន​ចូលចិត្ត ហើយ​អាច​ដើរចេញ​ពី​ជីវិត​យើង​ក៏​មាន។

៥.មិន​ស្ដាប់​ហេតុផល៖ មនុស្ស​ស្រី​ដែល​ជម្នះ​យក​តែ​ចិត្ត​ខ្លួន​ឯង អាចធ្វើឲ្យ​មិត្ត​ប្រុស​មិន​អាច​តស៊ូ​កាន់ដៃ​ទៅ​មុខ​ទៀត​បាន​ឡើយ។ ព្រោះ​ពេល​មាន​បញ្ហា​ម្ដង​ៗ យើង​មិន​ដែល​ស្ដាប់​ការ​បកស្រាយ​ ឬ​សួរនាំ​មូលហេតុ​របស់​គេ៕

រូបតំណាង

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម