តាម​ពិត​មាន​មិត្ត​ប្រុស​​បរទេស​អាច​ផ្ដល់​ប្រយោជន៍​​ច្រើន​អញ្ចឹង​សោះ!!

  • 2017-03-20 03:56:36
  • ចំនួនមតិ

ចន្លោះមិនឃើញ

នារី​ៗ​​ធ្លាប់​គិត​ទេ បើ​ខ្លួន​មាន​សង្សារ​ជា​ជនជាតិ​បរទេស មាន​វប្បធម៌​, ប្រពៃណី,​ ឬ​ភាសា​ខុស​ពី​យើង​នោះ​ តើ​អាច​ទទួល​បានផល​ល្អ​អ្វី​ខ្លះ​?​ ខាង​ក្រោម​នេះ​ជា​​ហេតុ​ផល​បង្ហាញ​ពី​ចំណុចពិសេស​ៗ​​មួយ​ចំនួន​ពេល​មានមិត្ត​ប្រុស​​បរទេស៖

១. រីក​រាយ​នឹង​ម្ហូប​ប្លែក​ៗ៖ បច្ចុប្បន្ន​នេះ​មាន​ហាងអាហារច្រើន​ស្កេះស្កះ​​ណាស់ ​តែយើង​​អាច​មាន​ភាព​ភ្ញាក់​ផ្អើល​នឹង​ម្ហូប​ប្រពៃណី​របស់​សង្សារ​មិន​ខាន។​ ថា​មិន​ត្រូវ​ ម្ហូប​ខ្លះ​​មាន​រស់​ជាតិ​ឆ្ងាញ់​លើស​ម្ហូប​យើង​ទៅ​ទៀត​ក៏​ថា​បាន។​

២. ជួប​ប្រទះ​ទំនៀមទម្លាប់​ថ្មី​ៗ៖​ យើង​នឹង​​ប្រទះ​វប្បធម៌​ប្លែក​ៗ​ដែល​មិន​ធ្លាប់​ឆ្លង​កាត់​ពី​មុន​មក។​

៣. ពេល​ខ្លះ​យើង​​ក៏​អាច​រក​ឃើញ​​ចំណុច​ស្រដៀង​គ្នា​រវាង​វប្បធម៌​ទាំង​ពីរ​ផង​ដែរ

៤. រៀន​ភាសា​ថ្មី​ៗ៖ ជឿ​ទេ​ថា​យើង​អាច​រៀន​ភាសា​ថ្មី​នេះ​បាន​លឿន​ជាង​ការ​រៀន​នៅ​សាលា​ទៅ​ទៀត។​ ហេតុ​ផល​សំខាន់​​នោះ​ព្រោះ​តែ​យើង​មាន​គ្រូ​ផ្ទាល់​ខ្លួន​នៅ​ជា​មួយ​យើង​គ្រប់​ពេល​នោះ​ឯង។

៥. ការ​ធ្វើ​ដំណើរ៖ មាន​រឿង​ច្រើន​ដែល​យើង​អាច​​ស្វែង​យល់​ពី​​ប្រទេស​​របស់​គាត់។ សម្រាប់​គាត់​ក៏​ដូច​គ្នា​!

៦. ទទួល​ចំណេះ​ដឹង​ថ្មី​ប្លែក៖ ឧទាហរណ៍​ពេល​ខ្លះ​យើង​​តែង​ដោះ​ស្រាយ​បញ្ហា​ដោយ​ផ្អែក​លើ​ដំណោះ​ស្រាយ​តែ​មួយ​របៀប​​ធ្លាប់​ដឹង​កន្លង​មក​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ពេល​​ស្គាល់​វប្បធម៌​ថ្មី​ យើង​អាច​មាន​វិធី​ដោះស្រាយ​ផ្សេង​ៗ​បាន​ច្រើន​របៀប។​ នេះ​ជា​ការ​រៀន​សូត្រ​ថ្មី​ដែល​មាន​ប្រយោជន៍​សម្រាប់​ជីវិត​យើង។​

ដូចនេះ​ ការ​មាន​ស្នេហា​ជាមួយ​បុរស​បរទេស​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ខ្លាច​អ្វី​ទេ​។​ ផ្ទុយ​ទៅ​វិញ​ យើង​អាច​រៀន​មេរៀន​ជា​ច្រើន​ដោយ​មិន​នឹក​ស្មាន​ដល់៕


ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith